លោក Solari ឈឺក្បាល ដោយសារតែជួបវិបត្តិខ្សែការពារធ្ងន់ធ្ងរ ពេលប៉ះក្រុម Alaves
អេស៉្បាញ៖ លោក Santiago Solari កំពុងឈឺក្បាលរឿងដោះស្រាយខ្សែការពារនៅសប្តាហ៍នេះ ពេលប៉ះក្លិប Alaves ដោយសារតែក្រុម ត្រូវអវត្តមានខ្សែការពារ ១១នាក់ដំបូង ដល់ទៅ ៣រូប។
ប្រធានក្រុម Sergio Ramos បានរងរបួសជង្គង់ខាងឆ្វេង បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ Sergio Garcia ដែលត្រូវដូរជំនួសដោយ Nacho ហើយរបួសនេះផងដែរ បានធ្វើឲ្យខ្សែការពារដ៏រឹងមាំរូបនេះ ត្រូវសម្រាកព្យាបាល ពីរ ទៅ បី សប្ដាហ៍។
ដោយឡែកខ្សែការពារ Raphael Varane ដែលទទួលបានកាតក្រហមនោះ មិនអាចចូលលេងបាន ព្រោះជាប់ពិន័យ ខណៈដែលខ្សែការពារស្តាំ Dani Carvajal ក៏ត្រូវបានពិន័យ ក្រោយពីទទួលកាតលឿងទី៥ នៃរដូវកាលនេះ។
គួរបញ្ជាក់ផងដែរថា មុនពេលជួប Alaves នៅថ្ងៃអាទិត្យនេះ Carvajal និង Varane នឹងមានវត្តមាននៅលើទឹកដីក្លិប Girona នៅថ្ងៃព្រហស្បតិ៍សម្រាប់ជើងទី២ នៃវគ្គ ១/៤ ពាន Copa del Rey៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- កីឡា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍