Kylian Mbappe និងកីឡាករផ្សេងទៀត បរិច្ចាគប្រាក់ផ្ទាល់ខ្លួន ដើម្បីបន្តស្វែងរក Emiliano Sala
បរទេស៖ Kylian Mbappe បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ៣ម៉ឺនអឺរ៉ូ និងកីឡាករផ្សេងទៀត ដើម្បីបន្តការស្វែងរកកីឡាករ Emiliano Sala ដែលបាត់ខ្លួន ក្នុងការបាត់យន្តហោះ។
ការប្រមូលថវិកាដែលកំពុងធ្វើឡើងនៅលើគេហទំព័រ Gofundme មើលឃើញថា កីឡាករបាល់ទាត់ជាច្រើន បានបរិច្ចាគលុយពីហោប៉ៅផ្ទាល់របស់ពួកគេ។
មិត្តរួមក្រុមនៅ PSG កីឡាករ Adrien Rabiot ក៏បានចូលរួមចំណែកចំនួន ២ម៉ឺន ៥ពាន់អឺរ៉ូ , Dimitri Payet បានចំណាយ ១ម៉ឺនអឺរ៉ូ ហើយលោក Nordi Mukiele បានផ្ដល់ទឹកប្រាក់ចំនួន ៤ពាន់អឺរ៉ូ ខណៈលោក Papu Gomez , Ilkay Gundogan និង Laurent Koscielny បរិច្ចាគម្នាក់ ២ពាន់អឺរ៉ូ។
គួរបញ្ជាក់ផងដែរថា គ្រួសាររបស់កីឡាករ Sala បានចាប់ផ្តើមចរចាជាមួយក្រុមហ៊ុនអាល្លឺម៉ង់មួយ ដើម្បីបន្តស្វែងរក ប៉ុន្តែដំបូងពួកគេត្រូវទទួលការអនុញ្ញាតពីអាជ្ញាធរកោះ Guernsey ជាមុនសិន៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- កីឡា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍