កុំចេះតែហ៊ាន! ប្រធានស្ថានីយ៍ថ្លឹងរថយន្ត៣កន្លែង ត្រូវបានដក និងមួយចំនួនទៀតប្រឈមការដក ព្រោះតែ……
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ទើបតែចុះហត្ថលេខាដក ប្រធានស្ថានីយ៍ថ្លឹងរថយន្តចំនួន ៣កន្លែង ដោយសារតែរកឃើញថា ពួកគេបានធ្វើការដោយល្មើសច្បាប់ ។ នេះត្រឹមតែជាដំណាក់កាលទី១តែប៉ុណ្ណោះ ហើយនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត ខណ:ដែលកន្លែងស្ថានីយ៍ជញ្ជីងខ្លះ រថយន្ត មិនបានចូលថ្លឹង គឺគ្រាន់តែបង់លុយ ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃម្សិលម៉ិញនេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ករណីស្ថានីយ៍ជញ្ចីងថ្លឹងឡាននេះ សុទ្ធតែជារឿងដែលឈឺក្បាល និងបានធ្វើឱ្យមុខមាត់ប្រទេសជាតិ និងរាជរដ្ឋាភិបាល ក៏មិនល្អដែរ ដោយសារតែកន្លែងស្ថានីយ៍ជញ្ជីងនេះ ចេះតែមានបញ្ហាមិនចេះចប់ ។
លោក រដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា លោក មានព័ត៌មានអស់ហើយពីស្ថានីយ៍ជញ្ជីងថ្លឹងទាំងនេះ ដែលកន្លែងខ្លះ ឡានមិនបានចូលថ្លឹងផង ឱ្យទៅបាត់ ដោយគ្រាន់តែបង់លុយ ។ លោក អះអាងថា មានការថតទុកពីទីតាំង និង ពេលវេលាច្បាស់លាស់ ទាក់ទិននឹងករណីទាំងអស់នេះ ។ លោក បានបញ្ជាក់ថា ចាប់ពីពេលនេះ ក្រសួង នឹងចាត់វិធានការក្តៅ មិនទុកឱ្យខូចមុខមាត់ប្រទេសជាតិ និងរាជរដ្ឋាភិបាលបន្តទៀតនោះទេ ។
លោក រដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យអ្នកធ្វើការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ត្រូវធ្វើការឱ្យបានហ្មត់ចត់ ត្រឹមត្រូវ ក្នុងនោះ រថយន្តដឹកលើសទម្ងន់ ត្រូវពិន័យ មិនអាចឱ្យគេឆ្លងកាត់ ដោយមិនថ្លឹង ឫ ថ្លឹងហើយយកលុយគេ ឱ្យគេទៅមុខទៀត បាននោះទេ ។ លោក បានព្រមានថា មន្ត្រីទាំងអស់ កុំបន្តធ្វើសកម្មភាពល្មើសទាំងនេះទៀត ។
បើតាមលោករដ្ឋមន្រ្តី នៅទូទាំងប្រទេស មានស្ថានីយ៍ថ្លឹងរថយន្តសរុបចំនួន ១៥កន្លែង ក្នុងនោះ ក្រសួង ធ្លាប់បានធ្វើការផ្លាស់ប្តូរចេញទាំងអស់ម្តងរួចមកហើយ ដោយដាក់អ្នកថ្មីទៅជំនួសវិញ ប៉ុន្តែបញ្ហានៅតែបន្តកើតឡើង នៅតាមស្ថានីយ៍មួយចំនួន ជាពិសេស ស្ថានីយ៍ទាំង៣ ដែលទើប ធ្វើការដក ប្រធានគ្រប់គ្រង នៅថ្ងៃម្សិលម៉ិញនេះ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍