Connect with us

ពិតជាមិនធម្មតា! ២ថ្ងៃ សមត្ថកិច្ចក្រុងប៉ោយប៉ែត ឃាត់មនុស្ស១៥នាក់ ជាមួយកាំភ្លើង និងគ្រឿងញៀន ជិត២០០គ្រាប់

បន្ទាយមានជ័យ ៖ រយៈពេល២ថ្ងៃ នគរបាលនៅក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការជាបន្តបន្ទាប់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់ ជាមួយនឹងកាភ្លើងចំនួន ៣ដើម និងថ្នាំញៀនជិត ២០០គ្រាប់ ។ អធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងជាបន្តបន្ទាប់នៅទីតាំង ៥កន្លែងផ្សេងគ្នា ក្នុងសង្កាត់ផ្សារកណ្តាល និង សង្កាត់ប៉ោយប៉ែត។

លោក បន្តថា ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ ដកហូតបានកាំភ្លើងខ្លី ៣ដើម គ្រាប់កាំភ្លើ១០គ្រាប់ ថ្នាំញៀនយ៉ាម៉ា ១៧៣គ្រាប់ ម្សៅសរថ្លា ២៣ថង់ ម៉ូតូ០៩គ្រឿង រថយន្ត១គ្រឿង ទូរសព្ទ័០៧គ្រឿង ជញ្ជីងថ្លឹង១គ្រឿង និង ថង់សម្រាប់ច្រកជាច្រើនសន្លឹក។

ប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀននេះ គឺក្រោមការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការសម្របសម្រួលនីតិវិធីពីលោក តេង សាម័យ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ។ ក្រោយសួរនាំជនសង្ស័យទាំងនោះ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម