Connect with us

ស្និទ្ធស្នាលគ្នាណាស់! មើលរូបទាំងនេះហើយទើបដឹងថា Charlie Puth និង BTS Jungkook ជា…

ប្រិយមិត្តប្រាកដជាចងចាំមិនភ្លេចក្នុងព្រឹត្តិការណ៍ 2018 MBCPLUS X Genie Music Awards ដែល Charlie Puth និង BTS Jungkook បានច្រៀងបទចម្រៀង «We Don’t Talk Anymore» រួមគ្នាលើឆាកតែមួយ។ តាមពិតសមាជិកក្រុម BTS លោក Jungkook គឺជាអ្នកគាំទ្រយ៉ាងពេញទំហឹងរបស់ Charlie Puth ដែលជានិច្ចកាលលោកតែងតែសម្តែងការគាំទ្ររបស់គាត់តាមរយៈបណ្តាញសង្គម Twitter។

ជាក់ស្តែងក្នុងខែកុម្ភៈ ឆ្នាំ២០១៧ BTS បានបង្ហោះបទចម្រៀង «We Don’t Talk Anymore» របស់ Charlie Puth និង Selena Gomez ដែល Jungkook ជាអ្នកច្រៀង cover។ បន្ទាប់ពីបានឃើញការច្រៀង cover នេះ Charlie Puth ក៏បាន សរសើរពីការច្រៀងរបស់ Jungkook តបទៅវិញ។ បន្ទាប់មក Charlie និង BTS តែងតែ tweet ឆ្លើយឆ្លងគ្នាហើយសរសើរពីចម្រៀងរបស់គ្នាទៅវិញទៅមក និងបង្ហាញពីការចង់សហការធ្វើបទច្រៀងរួមគ្នា។

ចុងក្រោយពួកគេទាំងពីរបានធ្វើការសម្តែងរួមគ្នាក្នុងព្រឹត្តិការណ៏ 2018 MBCPLUS X Genie Music Awards ដែលធ្វើឱ្យអ្នកគាំទ្ររំភើបយ៉ាងខ្លាំង ដែលវាប្រៀបដូចជាក្តីសុបិន្តដែលបានក្លាយជាការពិតសម្រាប់អ្នកគាំទ្រតែងតែចង់ឱ្យពួកគេសម្តែងជាមួយគ្នា។ តើ Charlie Puth និង BTS អាចនឹងចេញបទចម្រៀងរួមគ្នាដូច Dua Lipa និង Blackpink ក្នុងពេលឆាប់ៗនេះដែរឬទេ?


អត្ថបទ ៖ ណារ៉ូត

Loading...

ពេញនិយម