ក្រសួងសុខាភិបាលអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់និងជំងឺកំលុងពេលទឹកជំនន់
(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី១៨ កក្កដានេះថា ដោយយោងទៅលើ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងជំនាញអំពីខេត្តមួយចំនួននឹងប្រឈមមុខនឹងខ្យល់ព្យុះនឹអាចបណ្តាលឲ្យធ្លាក់ភ្លៀងខ្លាំង និងបណ្តាលឲ្យមានលិចទឹក និងបង្កឲ្យទឹកជំនន់ភ្លាមៗ។
កំលុងពេលកើតមានទឹកជំនន់នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះគ្រោះថ្នាក់ ផ្សេងៗ ដែលងាយនឹងកើតមានដូចជា ពស់ចឹក និងការលង់ទឹកជាដើម ជាពិសេសត្រូវអនុវត្តនូវអនាម័យឲ្យបានជាប់ជាប្រចាំដើម្បីបញ្ចៀស នូវជំងឺប្រឈមនានា។ ជាមួយគ្នានេះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានផ្សព្វផ្សាយនូវសារអប់រំសំខាន់ៗ ក្នុងការបង្ការឆ្លងជំងឺ និងគ្រោះថ្នាក់នានាជាយថាហេតុ។
សូមអានសារអប់រំខ្លីទាក់ទងនឹងការបង្ការគ្រោះថ្នាក់និងជំងឺឆ្លងក្នុងពេលមានទឹកជំនន់៖
ប្រភព៖ CNC TV
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍