ក្តៅៗ រដ្ឋមន្រ្តីសាធារណៈការ បានតែងតាំងមន្រ្តីថ្មី ជាប្រធានកាន់ស្ថានីយជញ្ជីងថ្លឹងអចល័ត ចំនួន៣ទីតាំង
ភ្នំពេញ ៖ ទីបំផុត រដ្ឋមន្រ្តីក្រសួងសាធារណៈការ បានសម្រេចតែងតាំងមន្រ្តីថ្មីចំនួន៣រូប ទៅកាន់ជាប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័ត ចំនួន៣ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ៤ លេខ៥ និង លេខ ៧ ។
យោងតាមប្រកាស ដែលចុះហត្ថលេខាដោយលោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ២៩ ខែមករានេះ បានសម្រេចតែងតាំងលោក សុក ហ៊ុយឈាង ជាប្រធានស្ថានីយជញ្ជីងអចល័ត ត្រពាំងថ្លុង ស្ថិតនៅខេត្តកំពង់ស្ពឺ, លោក ប៉ាល់ សុមេដា ជាប្រធានស្ថានីយជញ្ជីងអចល័ត កូនដំរី ស្ថិតនៅខេត្តបន្ទាយមានជ័យ និង លោក ឌី ចាន់ណារិត ជាប្រធានស្ថានីយជញ្ជីងអចល័ត រាជានុកូល ស្ថិតក្នុងខេត្ត ស្ទឹងត្រែង ។
នៅថ្ងៃម្សិលម៉ិញនេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ការដកប្រធានស្ថានីយថ្លឹងរថយន្តចំនួន ៣កន្លែង ដោយសារតែរកឃើញថា ពួកគេបានធ្វើការដោយល្មើសច្បាប់ ។ នេះត្រឹមតែជាដំណាក់កាលទី១តែប៉ុណ្ណោះ ហើយនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត ខណ:ដែលកន្លែងស្ថានីយជញ្ជីងខ្លះ រថយន្ត មិនបានចូលថ្លឹង គឺគ្រាន់តែបង់លុយ ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ករណីស្ថានីយជញ្ចីងថ្លឹងឡាននេះ សុទ្ធតែជារឿងដែលឈឺក្បាល និងបានធ្វើឱ្យមុខមាត់ប្រទេសជាតិ និងរាជរដ្ឋាភិបាល ក៏មិនល្អដែរ ដោយសារតែកន្លែងស្ថានីយ៍ជញ្ជីងនេះ ចេះតែមានបញ្ហាមិនចេះចប់ ។
លោក រដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា លោក មានព័ត៌មានអស់ហើយពីស្ថានីយជញ្ជីងថ្លឹងទាំងនេះ ដែលកន្លែងខ្លះ ឡានមិនបានចូលថ្លឹងផង ឱ្យទៅបាត់ ដោយគ្រាន់តែបង់លុយ ។ លោក អះអាងថា មានការថតទុកពីទីតាំង និង ពេលវេលាច្បាស់លាស់ ទាក់ទិននឹងករណីទាំងអស់នេះ ។
លោក បានបញ្ជាក់ថា ចាប់ពីពេលនេះ ក្រសួង នឹងចាត់វិធានការក្តៅ មិនទុកឱ្យខូចមុខមាត់ប្រទេសជាតិ និងរាជរដ្ឋាភិបាលបន្តទៀតនោះទេ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍