កុមារ ក្នុងគម្រោងភូមិកុមារអរុណរះ បានទទួលការយកចិត្តទុកដាក់ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ខេត្តកណ្តាល៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី ២៩ ខែមករានេះ បាននាំយកនូវគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈសិក្សា ទៅប្រគល់ជូនដល់កុមារដែលកំពុងទទួលបាន ការគាំទ្រពីគម្រោងភូមិកុមារអរុណរះ នៃអង្គការមូលនិធិអូស្រ្តាលី-កម្ពុជា ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលភ្លេចក្មួយៗនៅទីនេះនោះទេ គឺ លោកតែងតែយកចិត្តទុកដាក់ជាប់ជានិច្ច តាមរយៈការចាត់ឱ្យលោក ហ៊ុន ម៉ាណែត និង រូបលោកស្រីផ្ទាល់ ចុះមកជួបជាមួយក្មួយៗ ដើម្បីសាកសួរសុក្ខទុក្ខ ក៏ដូចជាការពិនិត្យ និងព្យាបាលពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ។
លោកស្រី ក៏បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងបុគ្គលិក លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាល និងការថែទាំមើលការខុសត្រូវចំពោះក្មួយៗ ដែលធ្វើឲ្យពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ មានការងារធ្វើ និង មានអនាគតល្អ។
លោកស្រី ពេជចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានផ្តាំផ្ញើឲ្យក្មួយៗទាំងអស់ថែរក្សាសុខភាព ខិតខំសិក្សារៀនសូត្រ ដើម្បីឱ្យមានអនាគតល្អ ហើយវិលត្រឡប់មកជួយកន្លែងដែលខ្លួនធ្លាប់ទទួលបានការបណ្តុះបណ្តាល និងផ្តល់អនាគត ។
សូមបញ្ជាក់ថា នេះគឺជាលើកទី៧ហើយ ដែលលោកស្រីពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ(TYDA) បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និង ផ្តល់ការពិនិត្យព្យាបាលដល់កុមារ ព្រមទាំងផ្ដល់នូវគ្រឿងឧបភោគ បរិភោគ និង សម្ភារៈសិក្សា ។
លោកស្រី Garaldine នាយិកាអង្គការភូមិកុមារអរុណរះ បានចាត់ទុកសកម្មភាពមនុស្សធម៌នេះ ជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះកុមារ និង បុគ្គលិកនៅទីនេះ ជាពិសេស គឺ បានយកចិត្តទុកដាក់គិតគូរចំពោះការសិក្សា និងការស្នាក់នៅរបស់កុមារនៅក្នុងភូមិកុមារអរុណរះតែម្តង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍