ក្រុងតាខ្មៅ មានសង្កាត់សរុបចំនួន១០ ក្រោយរាជរដ្ឋាភិបាល កាត់៤ឃុំពីស្រុកស្អាង
កណ្តាល ៖ ចំនួនសង្កាត់ក្នុងក្រុងតាខ្មៅ ទីរួមខេត្តកណ្តាល បានកើនឡើងដល់ ១០សង្កាត់ ក្រោយពេលដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យដោយកាត់យកឃុំចំនួន៤ ពីស្រុកស្អាង ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ដោយបានកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងតាខ្មៅ ជាមួយស្រុកស្អាង និង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៤ ពីស្រុកស្អាង គឺ ឃុំស្វាយរលំ ឃុំកោះអន្លង់ចិន ឃុំសិត្បូ ឃុំរការខ្ពស់ និង ដីមួយផ្នែកនៃស្រុកកណ្តាលស្ទឹង មកឲ្យក្រុងតាខ្មៅ ។
ជាមួយគ្នានេះ ឃុំទាំង៤ ដែលទើបកាត់ ត្រូវបានដូរជាសង្កាត់ទាំងអស់ ដែលធ្វើអោយក្រុងតាខ្មៅ មានសង្កាត់សរុប នាពេលបច្ចុប្បន្នចំនួន ១០ រួមមាន ១. សង្កាត់តាខ្មៅ ២.សង្កាត់ដើមមៀន ៣. សង្កាត់កំពង់សំណាញ់ ៤. សង្កាត់ព្រែកឬស្សី ៥.សង្កាត់ព្រែកហូរ ៦. សង្កាត់តាក្តុល ៧.សង្កាត់ស្វាយរលំ ៨.សង្កាត់កោះអន្លង់ចិន ៩. សង្កាត់សិត្បូ និង សង្កាត់រកាខ្ពស់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍