Connect with us

Solskjaer ៖ ក្លិបមិនត្រឹមតែរកកៅអី Top4 ទេ តែក៏កំពុងសម្លឹងរកការឈ្នះពានរង្វាន់ផងដែរ

អង់គ្លេស៖ លោក Ole Gunnar Solskjaer ដែលជាអ្នកគ្រូបង្វិកបណ្តោះអាសន្ន បាននិយាយថា Manchester United នឹងមិនត្រឹមតែចង់ស្ថិតនៅ Top4 ក្នុងរដូវកាលនេះទេ ប៉ុន្តែពួកគេក៏កំពុងសម្លឹងរកការឈ្នះពានថែមទៀតផង ។
ក្រុមបិសាចក្រហម កំពុងឈរនៅលេខ៦ ក្នុងតារាង Premier League ដែលខ្វះ ១៦ពិន្ទុ នៅពីក្រោយក្រុមកំពូលតារាង Liverpool ប៉ុន្តែមានគម្លាតតែ ៣ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៤ Chelsea ហើយក្រុមទាំង២នេះ នឹងត្រូវប៉ះគ្នាផងដែរក្នុងក្របខ័ណ្ឌ FA Cup។
ដោយឡែកសម្រាប់ពានរង្វាន់ UEFA Champions League ក្រុមបិសាចក្រហម នឹងត្រូវប្រឈមមុខជាមួយក្រុមខ្លាំងនៅបារាំង Paris Saint Germain។
លោក Solskjaer បាននិយាយថា ៖ “ពួកយើងគឺជាក្រុមបិសាចក្រហម ពួកយើងត្រូវប្រជែងដណ្ដើមពានលីហ្គ តែបើរដូវកាលនេះមិនអាច យើងនឹងព្យាយាមម្ដងទៀតនៅរដូវកាលក្រោយ។ ពួកយើងនៅសល់ Champions League និង FA Cup នៅក្នុងដៃ ដូច្នេះយើងមិនអាចនិយាយថា បាន Top 4 ជារឿងសំខាន់តែ១មុខបាននោះទេ ៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម