ក្លិប Inter ថា Perisic ចង់ចាកចេញ តែ Arsenal ពុំទាន់ស្នើសុំទិញពិតប្រាកដនៅឡើយទេ
អ៊ីតាលី៖ លោក Beppe Marotta ប្រធានក្លិប Inter បានឲ្យដឹងថា ជារឿងលំបាកណាស់ក្នុងការរក្សាទុកកីឡាករ Ivan Perisic ដែលមិនចង់ស្នាក់នៅ Inter ប៉ុន្តែ លោក បានអះអាងថា គ្មានការផ្តល់ឲ្យបានពិតប្រាកដពី Arsenal ឡើយ ។
កីឡាករ Perisic ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Arsenal ហើយក្រុមកាំភ្លើងធំ បានស្នើរទៅ Inter Milan សុំខ្ចីកីឡាករក្នុងលក្ខខណ្ឌទិញផ្តាច់ក្នុងទឹកប្រាក់ ៣៤.៥ លានផោន តែត្រូវបានក្លិបនៅអ៊ីតាលីច្រានចោល ។
ប្រធានក្លិប Inter បានប្រាប់កាសែត Calciomercato.com ថា៖ “ខ្ញុំនិយាយម្តងហើយម្តងទៀតថា វាលំបាកណាស់ក្នុងការរក្សាកីឡាករដែលមិនចង់ស្នាក់នៅ ប៉ុន្តែមិនមានសំណើរណាមួយពិតប្រាកដនៅឡើយទេ ដូច្នេះវាគ្មានហេតុផលទេ សម្រាប់គាត់ដើម្បីចាកចេញពេលឥឡូវនេះ “៕
ប្រភព៖ TrollKhmer

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍