ក្លិប FC Augsburg តែងតាំងអតីតអ្នកចាំទីរបស់ក្រុម Arsenal ជាជំនួយការគ្រូបង្វឹក
អាល្លឺម៉ង់៖ អតីតអ្នកចាំទីរបស់ក្រុមកាំភ្លើងធំ Arsenal លោក Jens Lehmann ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកក្លិប FC Augsburg នៅក្របខ័ណ្ឌ Bundesliga ។
Lehmann ដែលបានបង្ហាញខ្លួន ២០០លើកក្នុង ២រដូវកាលនៅ Arsenal មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ ២០១១ គឺជាផ្នែកមួយនៃគ្រូបង្វឹក Arsene Wenger កាលពីរូបលោកនៅដឹកនាំក្រុមកាំភ្លើងធំ។
ឥឡូវអតីតកីឡាករអន្តរជាតិអាឡឺម៉ង់វ័យ ៤៩ឆ្នាំរូបនេះ បានចុះកុងត្រាជាមួយក្រុម Augsburg រហូតដល់ដំណាច់រដូវកាល ២០១៩-២០ ។ Lehmann បានឲ្យដឹងថា៖ “FC Augsburg បានអភិវឌ្ឍមិនគួរឲ្យជឿនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ នេះគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ក្នុងការធ្វើជាជំនួយការគ្រូបង្វឹកនៅក្របខ័ណ្ឌ Bundesliga និងដើម្បីជួយឲ្យកីឡាករឈានដល់សក្តានុពលរបស់ពួកគេនៅលើទីលាន” ៕
ប្រភព៖ TrollKhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍