ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអន្តរជាតិមួយ នឹងពិនិត្យតាមដានគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ
ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ប្រវែងសរុបចំនួន១៩០,៦៣ គីឡូម៉ែត្រ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដើម្បីធានាបានគុណភាពប្រើប្រាស់យូរអង្វែង ស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេសអន្តរជាតិ ។
នៅរសៀលថ្ងៃទី ២៩ ខែមករា លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះហត្ថលេខាលើកិច្ចសន្យាទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន MINCONSULT SDN BHD ។
បើតាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា ពិធីចុះហត្ថលេខានេះ ធ្វើឡើងដើម្បីជំរុញឱ្យក្រុមហ៊ុនប្រឹក្សាបច្ចេកទេសគ្រប់គ្រង និងពិនិត្យតាមដាន ដោយយកចិត្តទុកដាក់ខ្ពស់លើការងារសាងសង់ សំដៅធានាបាននូវគុណភាពស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេសអន្តរជាតិ ពោលគឺផ្លូវមានភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរផងដែរ ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ គ្រោងនឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ ដោយសាងសង់ជាបួនគន្លង (២គន្លងទៅ ២គន្លងមក ខណ្ឌដោយសួរច្បារកណ្ដាលទ្រូងផ្លូវ) មានប្រវែងសរុបចំនួន ១៩០,៦៣ គីឡូម៉ែត្រ ទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC ជាផ្លូវថ្មីទាំងស្រុង និងមានរបងបាំងសងខាងផ្លូវដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានខ្ពស់បំផុត ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍