គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីស្លង់ លាលែងពីតំណែង ក្រោយដឹកនាំបាន៧ឆ្នាំ
គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីស្លង់ លោក Heimir Hallgrimsson បានលាលែងពីតំណែងក្រោយដឹកនាំរយៈពេល៧ឆ្នាំ។ មិនទាន់បញ្ជាក់ពីមូលហេតុ ដែលនាំអោយបុរសវ័យ៥១ឆ្នាំ លាលែងពីតំណែងឡើយ
ខណៈ សហព័ន្ធបាល់ទាត់អ៊ីស្លង់ថា ការចាកចេញនេះ គឺជាការសម្រេចចិត្តរបស់លោក Hallgrimsson ផ្ទាល់។ ចាប់តាំងពីមកដឹកនាំនៅឆ្នាំ ២០១១, បុរសដែលជាទណ្ឌពេទ្យផង និងជាគ្រូបង្វឹកផង រូបនេះ បានជួយអ៊ីស្លង់សម្រេចរឿងជាច្រើន។ ពួកគេបានចូលរួម Euro កាលពីឆ្នាំ ២០១៦ ហើយបានលេងឡើងដល់វគ្គ៨ក្រុមចុងក្រោយ ក្រោយទម្លាក់អង់គ្លេសយ៉ាងមិនគួរអោយជឿ។
អ៊ីស្លង់ក៏លេងបានយ៉ាងល្អរហូតអាចបានចូលរួម FIFA World Cup 2018 ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន។ នៅវគ្គសន្សំពិន្ទុតាមពូល ពួកគេអាចលេងបានស្មើ ១-១ ទល់នឹងក្រុមជម្រើសជាតិអាហ្សង់ទីន។ យ៉ាងណាក្តី លទ្ធផលមិនល្អនៅប្រកួតបន្តបន្ទាប់ទៀតមិនអាច អោយពួកគេឆ្លងផុត ទៅជុំបន្តឡើយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍