តារាជាប់ខ្សែស្រឡាយចិន លោក អេឡិច ចាន់ត្រា បានតុបតែងផ្ទះរួចហើយ សម្រាប់បុណ្យចូលឆ្នាំចិន
ភ្នំពេញ ៖ ពេលវេលាកាន់តែខិតជិតមកដល់ហើយសម្រាប់ប្រជាពលរដ្ឋ ដែលជាប់ខ្សែស្រឡាយចិន ពោល គឺនៅសល់តែ នៅសល់តែ៤ថ្ងៃទៀតតែប៉ុណ្ណោះ ដែលពិធីបុណ្យប្រពៃណីចិន នឹងចាប់ផ្តើម ។
បើក្រឡេកមើល មកតារាសម្តែង តារាចម្រៀង និងតារាកំប្លែងកម្ពុជាវិញ មិនសូវទាន់ឃើញមានការបង្ហោះរូបភាពទាក់ទងថ្ងៃបុណ្យចូលឆ្នាំចិននេះឡើយ ។ ប៉ុន្តែថ្មីៗនេះ ឃើញមានតារាសម្តែង និង ម៉ូឌែលខ្មែរម្នាក់គត់ បានបង្ហោះរូបភាពក្នុងការរៀបចំតុបតែងសំរាប់ថ្ងៃបុណ្យចូលឆ្នាំចិន គឺ លោក អេឡិច ចាន់ត្រា ។
លោក អេឡិច ចាន់ត្រា គាត់បានសរសេរថា « បានរៀបចំតុបតែងផ្ទះរួចជាស្រេច សំរាប់ថ្ងៃចូលឆ្នាំចិន ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ» ។
ហ្វេនរបស់គាត់ជាច្រើន ក៏បានជូនពរគាត់ សូមអោយមានសុភាពល្អ ដោយ អ្នកខ្លះបានសរសេរថា «កុងស៊ី ហ្វាកឆាយ» ។
សូមបញ្ជាក់ថា ពិធីសែនចូលឆ្នាំប្រពៃណីចិន នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយពិធីចូលឆ្នាំចិន នឹងចាប់ផ្តើមពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- ពិធីបុណ្យចូលឆ្នាំចិន

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍