ក្រោយថតបញ្ចប់រឿង «ក្រោមតំណក់ទឹកភ្នែក» តារាសម្តែង កញ្ញា សារី សុវត្តី នឹងផ្អាកការសម្តែងមួយរយៈ ព្រោះតែ…
ភ្នំពេញ ៖ តារាសម្តែង កញ្ញា សារី សុវត្តី បានផ្អាកការសម្តែងមួយរយៈ ដោយសារតែជាប់រវល់ការសិក្សា ជាពិសេស គឺការត្រៀមប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រ ។
កញ្ញា សុវត្តី បានប្រាប់ MYTV Plus ថា សព្វថ្ងៃ គឺ កញ្ញា ជាប់ការសិក្សាខ្លាំងណាស់ មិនអាចដកឃ្លាបាននោះទេ ព្រោះគាត់រៀនរហូតដល់ទៅពីរសាកលវិទ្យាល័យ ។ កញ្ញា បានបញ្ជាក់ថា ដោយសារការសិក្សានេះហើយ ទើបធ្វើអោយគាត់ មិនអាចបន្តការសម្តែងបាន តែមិនមែនគាត់លាឈប់ពីសិល្ប:នោះទេ គ្រាន់តែផ្អាកមួយរយៈ ។
កញ្ញា សារី សុវត្តី ទើបបានបញ្ចប់ការថតខ្សែភាពយន្តពីររឿង គឺ រឿង «អន្ទងវិញ្ញាណ» និងរឿង «ក្រោមតំណក់ទឹកភ្នែក» ។ ក្រៅពីការសម្តែង គាត់ ក៏ជាប់រវល់ការងារ ជាពិធីការនីកម្មវិធី ជាច្រើន ផ្សេងទៀត ។
កញ្ញា សារី សុវត្តី គឺជាកូនទីពីរ ក្នុងគ្រួសារ ហើយគាត់ទើបតែមានអាយុ ២០ឆ្នាំ ប៉ុន្តែគាត់បានទទួលការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន ។
កញ្ញា សុវត្តី បានបញ្ជាក់ប្រាប់ថា រឿង «ក្រោមតំណក់ទឹកភ្នែក» នឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍