Connect with us

កញ្ញា ស៊ិន យូប៊ីន និង លោក ខាត់ វ៉ៃហាំង នឹងចូលរោងការពេលឆាប់ៗនេះ ?

ភ្នំពេញ ៖ បន្ទាប់ពីបានបង្ហាញនូវរូបភាពស្និទស្នាលជាមួយគ្នាអស់រយៈពេលយូរមក ពេលនេះ តារាសម្ដែង កញ្ញា ស៊ិន យូប៊ីន និង លោក ខាត់ វ៉ៃហាំង មានដំណឹងលេចឮ ថា អ្នកទាំងពីរ គ្រោងនឹងចូលរោងការ ក្នុងពេលឆាប់ៗនេះ ។
កញ្ញា ស៊ិន យូប៊ីន និង លោក ខាត់ វ៉ៃហាំង បានមានទំនាក់ទំនងគ្នា និង បានប្រើពេលវេលាអស់ ជាយូរ ដើម្បីមើលចិត្តគ្នាទៅវិញទៅមក មុននឹងឈានចូលដល់ថ្ងៃពិសេសរបស់គាត់ទាំងពីរ ។
លោក ខាត់ វ៉ៃហាំង និង កញ្ញា ស៊ិន យូប៊ីន គឺតារាសម្តែងដែលមានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ ។ តារាសម្តែងទាំងពីររូប បានបញ្ចប់ការថតនូវខ្សែភាយន្តរឿងភាគអោយស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ ទើបអ្នកទាំងពីរ មានចំណងស្នេហាកាន់ស្អិតរមួត តាំងពីនោះមក ។
គួរកត់សម្គាល់ថា លោក ខាត់ វ៉ៃហាំង និង កញ្ញា ស៊ិន យូប៊ីន មិនទាន់បានភ្ជាប់ពាក្យនៅឡើយនោះទេ ប៉ុន្តែមានការលើកឡើងថា លោក វ៉ៃហាំង នឹងធ្វើអោយមានការភ្ញាក់ផ្អើលនៅក្នុងពេលឆាប់ៗនេះ ៕


អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម