Connect with us

ទស្សនិកជនដឹងទេថា តើនាយធុងមានទម្ងន់ប៉ុន្មានគីឡូ?

ភ្នំពេញ ៖ សព្វថ្ងៃនេះតារាកំប្លែង នាយ ធុង កំពុងមានគាំទ្រយ៉ាងខ្លាំង ដោយសារតែមាឌរបស់គាត់ គឺមានទម្ងន់រហូតដល់ ២១០គីឡូក្រាម ទើបធ្វើឲ្យមានការចាប់អារម្មណ៍ពីទស្សនិកជន។
នាយ ធុង ដែលជាតារាកំប្លែងដែលមានមាឌធំជាងគេនេះ មានអាយុទើបតែ ២៦ឆ្នាំ ប៉ុណ្ណោះ ហើយគាត់ ក៏មិនទាន់មានគូរសំណព្វចិត្តនៅឡើយនោះទេ ។ ភាពទាក់ទាញរបស់គាត់ គឺការ សម្តែងបញ្ចេញនូវពាក្យពេចន៍ ព្រមទាំងការតុបតែងនូវសំលៀកបំពាក់ក្នុងឈុតរបស់ប្រទេសឥណ្ឌា និង ការបញ្ចេញមាឌ ដែលមានទម្ងន់ធ្ងន់រហូតដល់ ២១០គីឡូក្រាម របស់គាត់។
ក្រៅពីអាជីពសិល្ប: នាយ ធុង ក៏ច្រៀងតាមពិធីមង្គលការ និងកាត់ចំណងដៃ រួមកម្មវិធីផ្សេងៗមួយចំនួនទៀត ។ នាយ ធុង បានប្រាប់ MYTV Plus ថា «មានទស្សនិកជនសួរគាត់ តើគាត់អាចស្រកគីឡូដែរឬទេ? គាត់ឆ្លើយថា មិនងាយស្រកទេ ព្រោះគាត់មិនសូវមានពេលហាត់ប្រាណនោះទេ » ៕


អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម