Connect with us

Kroos៖ Real Madrid របូតពិន្ទុជាច្រើនដង នៅពាក់កណ្ដាលរដូវកាល ប៉ុន្តែលោកនៅតែមានទំនុកចិត្តលើក្រុម

អេស៉្បាញ៖ ខ្សែបម្រើ Toni Kroos របស់ Real Madrid បានទទួលស្គាល់ថា ក្រុមរបស់លោកមានទម្រង់លេងមិនល្អនៅដើមរដូវកាលនេះ ដែលធ្វើឲ្យពួកគេរបូតពិន្ទុជាច្រើនដង។
Real Madrid មានទម្រង់លេងដូចជាយ៉ាប់យឺនបន្តិច ពេលចាប់ផ្ដើមរដូវកាលនេះ ក្រោយពេលតារារកគ្រាប់បាល់ Ronaldo បានចាកចេញពី Santiago Bernabéu និងស្របពេលអ្នកចាត់ការ Zidane ក៏លាលែងចេញពីតំណែង។
ទោះជាយ៉ាងណា កីឡាករអន្តរជាតិអាល្លឺម៉ង់ បានអះអាងថា គាត់នៅតែមានទំនុកចិត្តនៅក្នុងក្រុម និងជាមួយមិត្តរួមក្រុម ដូចដែលគាត់បានធ្វើកាលពីរដូវកាលមុន នៅពេលដែលពួកគេបានឈ្នះពានរង្វាន់ Champions League ៣លើកជាប់គ្នា បើទោះបីជាពាន La Liga ត្រូវរបូតបានទៅលើដៃគូប្រជែងរាប់ឆ្នាំ Barcelona ក៏ដោយ។
លោក បានប្រាប់ដល់សារព័ត៌មានថា ៖ “វាជាការពិត ដែលយើងមានបញ្ហាមួយចំនួនក្នុងការប្រកួតដំបូងៗ ហើយយើងរបូតពិន្ទុជាច្រើនដងក្នុងលីហ្គ នៅពាក់កណ្ដាលរដូវកាលនេះ ។ ប៉ុន្តែនោះគឺជាអតីតកាល ។ រដូវកាលមុន យើងមានទម្រង់លេងមិនល្អតាំងពីដំបូងក្នុងលីហ្គដូចគ្នា ប៉ុន្តែយើងនៅតែខំប្រឹង បើទោះបីជាមិនបានឈ្នះពាន La Liga តែយើងបានឈ្នះ Champions League ម្តងទៀត” ៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម