Connect with us

Conor McGregor ត្រូវព្យួរការប្រកួតររយៈពេល ៦ខែ និងពិន័យជាប្រាក់កន្លះសែនដុល្លារ ចំពោះការវាយតប់កាលពីខែតុលា

បរទេស ៖ Conor McGregor ត្រូវព្យួរការប្រកួតររយៈពេល ៦ខែ និងពិន័យជាប្រាក់ចំនួន ៥0,000 ដុល្លារ (៣៨, ០៨៥ ផោន) ចំពោះការវាយតប់ ដែលធ្វើឱ្យខូចខាតដល់ការប្រកួត UFC 229 កាលពីខែតុលា។ ដោយឡែក Khabib Nurmagomedov វិញ ត្រូវព្យួររយៈពេល ៩ខែ ហើយត្រូវពិន័យជាទឹកប្រាក់ចំនួន ៥00,000 ដុល្លារអាមេរិក (៣៨០, ៩៥០ផោន)។
យ៉ាងណាក៏ដោយ ការព្យួររបស់ Nurmagomedov អាចត្រូវកាត់បន្ថយមកត្រឹម ៦ខែ ប្រសិនបើគេចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងអំពើហិង្សានៅក្នុងរដ្ឋណេវ៉ាដា។
ក្រុមរបស់ Nurmagomedov ២នាក់ទៀត ក៏ត្រូវព្យួរដោយគណៈកម្មការអត្តពលកម្មណេវ៉ាដា(NAC) ផងដែរ ។ Abubakar Nurmagomedov និង Zubaira Tukhugov ត្រូវជាប់បម្រាមប្រកួតរយៈពេលមួយឆ្នាំ និងពិន័យជាប្រាក់ ២៥,000 ដុលារ។
គួរបញ្ជាក់ថា កីឡាករ Nurmagomedov របស់រុស្ស៊ី បានបង្កការវាយតប់ ក្រោយឈ្នះ កីឡាករ McGregor មុនកីឡាករសញ្ជាតិអៀរឡង់រូបនេះ វាយតបតវិញ ៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម