Connect with us

ខៀវ សានសាណា ទទួលទិដ្ឋាការទៅប្រទេសស្តេចបាល់ទាត់ពិភពលោក២០១៨ បារាំង និងបន្តទៅអង់គ្លេស

កំពុងតែមមាញឹកកើបលុយក្នុងការងារសិល្បៈ ស្រាប់តែពេលនេះ CNC News បានទទួលការបញ្ជាក់ជាផ្លូវការថា ពិធីការិនីសំបូរវោហារទាំងភាសាខ្មែរ និងអង់គ្លេស អ្នកនាង ខៀវ សានសាណា ទើបតែទទួលបានទិដ្ឋាការចេញទៅប្រទេសអង់គ្លេស និងបារាំងកាលពីម្សិលមិញនេះ។ តែក៏មានការចោលសួរភ្លាមៗផងដែរថា តើ ខៀវ សានសាណា ទៅប្រទេសអង់គ្លេស និងបារាំង ដើម្បីធ្វើអ្វី?

ស្របពេលនៃការទទួលបានដំណឹងដ៏ល្អនេះ បើតាមប្រភពពីអ្នកជិតដិតបំផុតរបស់តារារូបនេះបានឲ្យដឹងថា ខៀវ សានសាណា បានទទួលទិដ្ឋាការផ្លូវការហើយកាលពីម្សិលមិញនេះ ហើយរូបនាងនឹងចេញទៅដែនដីកោះអង់គ្លេស និងទឹកដីម្ចាស់ពានស្តេចបាល់ទាត់ពិភពលោក២០១៨ បារាំង (World Cup 2018) នៅកំឡុងពេលពាក់កណ្តាលខែសីហាខាងមុខនេះ។

រីឯមូលហេតុផ្លូវការនៃការចេញទៅប្រទេសនៅប៉ែកអឺរ៉ុបនេះ ប្រភពផ្លូវកាដដែលនោះរបានបញ្ជាក់យ៉ាងច្បាស់់លាស់ថា គឺមិនមានពាក់ព័ន្ធនឹងការងារ ឬជំនួញអ្វីនោះទេ តែជាការចេញទៅដើរកម្សាន្តប្រចាំឆ្នាំរបស់តារារូបនេះជាមួយនឹងស្វាមីរបស់នាង ក្រោយពេលជោគជ័យទាំងលើការងារសិល្បៈ ជំនួញ និងជីវិតអាពាហ៍ពិពាហ៍៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម