Connect with us

គួរអោយស្រលាញ់ណាស់ តោះ! ជួយដាក់ឈ្មោះឱ្យកូនផ្សោតថ្មីរបស់យើង!

ខេត្តក្រចេះ ៖ យោងតាមការចេញផ្សាយរបស់ក្រុមការងារអង្គការ WWF បានអោយដឹងថា កូនផ្សោតទន្លេមេគង្គ ទើបកើតថ្មីមួយក្បាល ត្រូវបានគេប្រទះឃើញជាលើកដំបូងក្នុងដើមឆ្នាំ២០១៩ នេះ ។
បើតាមការចេញផ្សាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ ក្រុមអ្នកចម្លងទូកទេសចរណ៍មើលសត្វផ្សោត បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។ ក្រុមអ្នកចម្លងទូក ក៏បានរាយការណ៍ទៅនគរបាលទេសចរណ៍ ប្រចាំការនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី បន្ទាប់មកនគរបាល ក៏បានផ្តល់ព័ត៌មានជូនក្រុមការងាររបស់អង្គការ WWF-កម្ពុជា ប្រចាំខេត្តក្រចេះ។
លុះនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអង្គការ WWF-កម្ពុជា បានចុះទៅពិនិត្យ និងស្វែងរកកូនផ្សោតទើបកើតថ្មីនោះ ហើយក៏បានប្រទះឃើញកូនផ្សោតទើបកើតថ្មីនោះមែន។ បន្ទាប់មក ក្រុមការងារ ក៏បានផ្តិតយករូបថតរបស់កូនផ្សោតដែលទើបកើតថ្មីនោះ និងមេរបស់វា ព្រមទាំងធ្វើការអង្កេតដោយផ្ទាល់ ។
តាមរយៈការអង្កេតជាក់ស្តែង បានបង្ហាញថា កូនផ្សោតថ្មីនេះស្ថិតនៅក្នុងក្រុមហ្វូងផ្សោតធំចំនួនប្រមាណជាប្រាំមួយក្បាល។ កូនផ្សោតទើបកើតថ្មីនេះ បានឆ្លុះបញ្ជាំងពីភាពវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ រវាងអង្គការ WWF-កម្ពុជា និងដៃគូអភិរក្សដូចជា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ប្រជាសហគមន៍នេសាទ ភ្នាក់ងារទេសចរធម្មជាតិ និងអាជ្ញាធរថ្នាក់ខេត្ត ស្រុកឃុំ និងដៃគូអភិរក្សនានា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម