Connect with us

Emery និយាយថា Suarez អាចជួយដោះស្រាយបញ្ហាខ្សែប្រយុទ្ធស្លាបរបស់ Arsenal បាន

អង់គ្លេស៖ កីឡាករ Denis Suarez ដែលជាខ្សែបម្រើរបស់ក្រុម Barcelona នឹងអាចជួយដោះស្រាយបញ្ហាកង្វះកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal នេះបើយោងតាមលោក Unai Emery ដែលជាគ្រូបង្វឹក ។
Suarez បានចូលរួមជាមួយក្រុម Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់នៃរដូវកាល បន្ទាប់ពីមានការមិនពេញចិត្តក្រោមការដឹកនាំរបស់លោក Ernesto Valverde នៅ Barcelona។
នៅពេលសួរថា តើកីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៥ឆ្នាំរូបនេះ អាចសម្របខ្លួននៅក្របខ័ណ្ឌ Premier League បានដែរទេ? អ្នកចាត់ការក្រុមកាំភ្លើងធំ បានឆ្លើយតបថា៖ “ខ្ញុំមិនដឹងទេ។ វាជាបញ្ហាប្រឈមសម្រាប់គាត់ ហើយនេះ ក៏ជាបញ្ហាប្រឈមសម្រាប់កីឡាករដែរ ដើម្បីជួយពួកយើង។ យើងត្រូវការខ្សែប្រយុទ្ធស្លាប ។ Suarez គឺជាកីឡាករដែលខ្ញុំស្គាល់ គេមានគុណភាពនៅតំបន់នេះ” ៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម