Connect with us

ក្រុមអ្នកគាំទ្រអារ៉ាប់រួម ចោលស្បែកជើង និងដបទឹកទៅលើកីឡាករកាតា ខណៈក្រុមខ្លួនកំពុងតែចាញ់

អាស៊ី៖ ក្រុមអ្នកគាំទ្រក្រុមម្ចាស់ផ្ទះអារ៉ាប់រួម បានចោលស្បែកជើង និងដបទឹកទៅលើកីឡាករកាតា ខណៈក្រុមខ្លួនកំពុងចាញ់ នៅក្នុងការប្រកួត Asian Cup ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ឧបទ្ទវហេតុនោះ បានកើតឡើង នៅពេលដែលកីឡាករជម្រើសជាតិកាតា Almoez Ali អបអរសាទរគ្រាប់ទី២ របស់គេក្នុងជ័យជម្នះ ៤-០ លើក្រុមម្ចាស់ផ្ទះ កាលពីថ្ងៃអង្គារ។
ការទទួលជ័យជម្នះរបស់ក្រុមកាតា បានធ្វើឲ្យពួកគេឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Asian Cup ជាលើកដំបូង ហើយពួកគេ នឹងត្រូវជួបជាមួយម្ចាស់ជើងឯក ៤សម័យកាល ក្រុមជម្រើសជាតិជប៉ុន នៅទីក្រុង Abu Dhabi នាថ្ងៃទី១ ខែកុម្ភៈ ៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម