Connect with us

ភរិយាកីឡាករបាល់ទាត់បារ៉ែន សុំអង្វរនាយករដ្ឋមន្ត្រីថៃ កុំឱ្យបញ្ជូនស្វាមីរបស់ខ្លួនទៅប្រទេសកំណើតវិញ

បាំងកក ៖ ភរិយាកីឡាករបាល់ទាត់បារ៉ែន Hakeem Al Araibi បានអង្វរនាយករដ្ឋមន្រ្តីថៃ នៅថ្ងៃថ្ងៃពុធនេះ កុំឱ្យធ្វើបត្យាប័នស្វាមីរបស់អ្នកស្រីទៅប្រទេសកំណើត ដោយនិយាយថា គាត់អាចប្រឈមនឹងការធ្វើទារុណកម្មនៅទីនោះ និងសុំឱ្យបញ្ជូនត្រឡប់ទៅអូស្ត្រាលី ដែលជាប្រទេសពួកគេសុំសិទ្ធិជ្រកកោនវិញ។

ភរិយារបស់ Araibi បានសរសេរនៅក្នុងលិខិតចំហមួយទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់អូចា ថា៖ “គាត់អាចប្រឈមនឹងការជាប់ពន្ធនាគារ ធ្វើទារុណកម្ម និងអាចរហូតដល់ស្លាប់។ សូមជួយស្វាមីរបស់ខ្ញុំផង។ ខ្ញុំមិនចង់បាត់បង់គាត់ទេ”។

Araibi ដែលបានភៀសខ្លួនពីប្រទេសបារ៉ែន កាលពីឆ្នាំ២០១៤ បន្ទាប់មកបានទទួលសិទ្ធិជ្រកកោននៅប្រទេសអូស្រ្តាលី ប៉ុន្តែត្រូវបានចាប់ខ្លួននៅទីក្រុងបាងកក ក្នុងខែវិច្ឆិកាកន្លងទៅ ផ្អែកលើសេចក្តីជូនដំណឹងរបស់ប៉ូលីសអន្តរជាតិ តាមសំណើរបស់ប្រទេសបារ៉ែន។

គេត្រូវផ្តន្ទាទោស ពីបទបំផ្លិចបំផ្លាញប៉ុស្តិ៍ប៉ូលិសនៅបារ៉ែន និងត្រូវបានផ្តន្ទាទោសដោយកំបាំងមុខឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ។ គេ បានបដិសេធការចោទប្រកាន់ទាំងអស់ ដោយនិយាយថា គេកំពុងលេងនៅក្នុងការប្រកួតដែលមានការផ្សាយតាមទូរទស្សន៍ នៅអំឡុងហេតុការណ៍នោះ៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម