មេទ័ពជើងគោកកម្ពុជា-ថៃ ប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាឲ្យបានព្រំដែនសន្តិភាព និងការអភិវឌ្ឍតាមតំបន់ព្រំដែន
ភ្នំពេញ ៖ មេទ័ពជើងគោកម្ពុជា-ថៃ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងការពង្រីកទំនាក់ទំនង និង បង្កើនកិច្ចសហប្រតិបត្តិការល្អ ដោយធ្វើយ៉ាងណារក្សាឲ្យបានព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍តាមតំបន់ព្រំដែនឱ្យកាន់តែមានការរីកចម្រើនថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យពលរដ្ឋរដ្ឋទាំងពីរ ប្រកបរបររកស៊ីកាន់តែមានការរីកចម្រើន និងមានទំនុកចិត្តជាមួយគ្នា។
ការប្តេជ្ញាចិត្តរួមគ្នានេះ បានធ្វើឡើងក្នុងជំនួបរវាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនាយឧត្តមសេនីយ៍ អាប់ភីរ៉ាត់ គង់ស៊ុមភុង (APIRAT KONGSOMPONG) អគ្គបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ នៅរាជធានីភ្នំពេញ ។
ភាគីទាំងពីរ បានចាត់ទុកជំនួបនេះ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងគុណភាព និងសមត្ថភាពដល់កងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបាន កិច្ចការពារសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង ជាពិសេសការពង្រឹងពង្រីកការរឹតចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ ក៏ដូចជា រួមគ្នាក្នុងថែរក្សាបានព្រំដែនដែលសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ។
ភាគីទាំងពីរ ក៏បានប្តេជ្ញារួមគ្នាបន្តបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយភាគីមិត្ត ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍរីកចម្រើន ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍