Trailer រឿងទារុណកម្មខ្មោច វាយលុកយុវវ័យអ្នកចូលចិត្តកុនខ្មោច ឱ្យខ្លាចដេកមិនលក់
កាលពីរាត្រីយប់មិញនេះផលិតកម្មមាតុចក្រហ្វីលម៍ដែលបានរួមសហការជាមួយផលិតកម្មសិល្បៈភាពយន្តខ្មែរបានបញ្ចេញ Trailer ថ្មីដែលមានចំណងជើងថា«ទារុណកម្មខ្មោច» បញ្ចេញមិនបានប៉ុន្មានម៉ោងផង ធ្វើឱ្យ យុវវ័យដែលចូលចិត្តមើលរឿងខ្មោចនាំគ្នាចែករំលែកតៗគ្នាយ៉ាងច្រើនហើយលាន់មាត់គ្រប់ៗគ្នាថាសាហាវមិនចាញ់បរទេសឡើយ។
កុនខ្មែរមួយនេះហើយនឹងត្រៀមចាំតែថ្ងៃបញ្ចាំងមកដល់ ។ ទារុណកម្មខ្មោចជាស្នាដៃដែលដឹកនាំដោយលោកហ៊ុយ យ៉ាឡេង ដែលជាអ្នកដឹកនាំឆ្លងកាត់២ជំនាន់នៃភាពយន្ត តាំងពីសម័យរោងភាពយន្តដែលនៅសេសសល់តាំងពីជំនាន់ដើមមកម៉្លេះ ហើយភាពយន្តដែលលោកធ្លាប់ទទួលបានជោគជ័យជំនាន់នោះដែលប្រជាជននៅតែនិយាយតៗគ្នារហូតមកដល់បច្ចុប្បន្ននោះគឺរឿង«ខ្មោចដើមចេកជ្វា» ហើយមកដល់ពេលរោងភាពយន្តទំនើបនេះវិញ លោកហ៊ុយយ៉ាឡេងក៏បានទទួលបានការគាំទ្រកាន់តែខ្លាំងម្តងទៀតតាមរយៈរឿង «ធ្មប់» ដែលលោកទើបតែបញ្ចប់ពីការដាក់បញ្ចាំងនៅមហោស្រពភាពយន្តខ្មែរនៅសហរដ្ឋអាមេរិកនាចុងឆ្នាំ២០១៨ផងដែរ។
ចូលមកដល់ឆ្នាំ២០១៩នេះខ្សែភាពយន្តដែលអ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសារព្រោះដឹងថាលោកហ៊ុយយ៉ាឡេងបានចូលរួមសម្តែង និងដឹកនាំផ្ទាល់ ហើយមានឈុតបង្អត់អាហារដើម្បីអោយស្គមសាកសមទៅនឹងឈុតអត់បាយ។ លើសពីនេះទៅទៀតលោកបានសម្តែងក្នុងឈុតធ្វើទារុណកម្មស្តែងៗដូចសម័យខ្មែរក្រហមតែម្តង។
ទស្សនិកជនពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ដែលស្នាដៃថ្មីមួយនេះបង្ហាញពីរឿងរ៉ាវ កើតឡើង ក្នុងសម័យបច្ចុប្បន្នតែបង្កប់នូវស្លាកស្នាមចាស់ពីសម័យខ្មែរក្រហម។
ចង់ដឹងថាវីដូអូឈុតខ្លីៗទាំងនេះបង្កប់ នូវរឿងរ៉ាវស្រៀវសាច់យ៉ាងណាសូមទស្សនាទាំងអស់គ្នា៖
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍