រដ្ឋមន្រ្តីសាធារណការ បញ្ជាអោយបិទការចុះបញ្ជីរថយន្តចង្កូតស្តាំ ដោយសង្ស័យមានការលួចនាំចូលដោយខុសច្បាប់
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាអោយបិទការចុះបញ្ជីរថយន្តចង្កូតស្តាំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានកម្រិតខ្ពស់ និងដោយសង្ស័យមានការលួចនាំចូលមក ដោយខុសច្បាប់ ។
ក្នុងកិច្ចប្រជុំ នៅថ្ងៃម្សិលមិញនេះ លោក ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជាមួយយន្តការរដ្ឋបាល និងបច្ចេកវិទ្យាថ្មី ការចុះបញ្ជីរថយន្តចង្កូតស្ដាំ ត្រូវតែបញ្ឈប់ទាំងស្រុង ចាប់ពីពេលនេះតទៅ(ថ្ងៃទី ៣០ មករា ២០១៩) ដោយគ្មានលក្ខខណ្ឌ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរិមា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ បានសម្រេចឲ្យប្រជាពលរដ្ឋប្រើរថយន្តចង្កូតស្តាំទាំងអស់ ចូលទៅធ្វើស្លាកលេខ និង បង់ពន្ធទៅតាមការកំណត់ និងអនុគ្រោះ មិនឲ្យកែចង្កូតថែមទៀតផង ប៉ុន្តែសម្តេច ក៏បានហាមមិនឲ្យមានការនាំចូលរថយន្តចង្កូតស្តាំទៀតនោះឡើយ ។
ទោះជាយ៉ាងណា ចាប់តាំងពីឆ្នាំ២០១៦ មកទល់ដើមឆ្នាំ២០១៩នេះ គឺមានរយៈពេលប្រមាណ ៣ឆ្នាំ នៅតែមានការនាំយករថយន្តចង្កូតស្តាំ មកធ្វើការចុះបញ្ជី ដែលនាំអោយមានការសង្ស័យថា អាចមានការបន្តនាំចូលរថយន្តចង្កូតស្តាំមកកាន់ប្រទេសកម្ពុជា ជាពិសេស គឺនាំចូលពីប្រទេសថៃ តែម្តង ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍