ក្រុមគ្រួសារ បានសម្រេចចិត្តយកនាយក្តឹប មកព្យាបាលនៅកម្ពុជាវិញ ដោយសារខ្វះថវិកា
ភ្នំពេញ ៖ តារាកំប្លែង នាយ ក្តឹប បានធ្លាក់ខ្លួនឈឺយូរណាស់មកហើយ និងត្រូវបាននាំទៅព្យាបាលនៅខេត្តអ៊ូបុន ប្រទេសថៃ ប៉ុន្តែដោយសារខ្វះថវិកា ក្រុមគ្រួសារ ក៏បានសម្រេចយកនាយក្តឹប មកព្យាបាលនៅកម្ពុជាវិញ ។
បើតាមក្រុមគ្រួសារនាយក្តឹប បានអោយដឹងថា ពួកគាត់បានចំណាយថវិកាអស់ជាង«៦ពាន់ដុល្លាអាមេរិក» អំឡុងពេលទៅព្យាបាលនៅប្រទេសថៃ ។ បច្ចុប្បន្ននេះ នាយ ក្តឹប កំពុងតែសំរាកព្យាបាលនៅផ្ទះរបស់គាត់ ។
សូមបញ្ជាក់ថា នាយ ក្តឹប ទទួលរងការយាយីដោយជម្ងឺសួត ជំងឺកៀបសសៃឈាមបេះដូង និង កកសសៃឈាមក្នុងខួរក្បាល ដែលបណ្តាលអោយស្ថានភាពគាត់កាន់តែដុនដាបពីមួយថ្ងៃទៅមួយថ្ងៃ ។
ថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានចុះទៅសួរសុខទុក្ខនាយ ក្តឹប ដោយនាំយកនូវថវិកាចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនាយក្តឹប និងបានអំពាវនាវដល់សប្បុរសជននានា មេត្តាជួយដល់នាយក្តឹបផង។
សព្វថ្ងៃនេះ នាយក្តឹប កំពុងខ្វះខាតយ៉ាងខ្លាំង សូម្បីតែការនិយាយរបស់គាត់ គឺ អួលដើមករនិយាយមិនចង់ចេញ ស្តាប់ហើយស្រក់ទឹកភ្នែក ។ នេះជាការដង្ហើយហៅរបស់នាយ ក្តឹប មេត្តាជួយដល់រូបគាត់ ដែលជាតារាកំប្លែងជំនាន់ចាស់ផង ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍