Connect with us

រូបភាពវីដេអូដ៏កម្រនៃការជួបគ្នាក្រៅសង្វៀន រវាង Manny Pacquiao និង Floyd Mayweather(មានរូបភាពវីដេអូ)

បរទេស៖ រូបភាពដ៏កម្រមួយនៃការជួបគ្នាក្រៅសង្វៀនរវាងកីឡាករប្រដាល់ លំដាប់ពិភពលោកចំនួន ២រូប បានទាក់ទាញអោយមានចូលមើលរាប់លាននាក់ និងមានចង្ងល់ថា តើអ្នកទាំងពីរ បាននិយាយគ្នាអ្វីខ្លះ?
រូបភាពដែលត្រូវបានបង្ហោះ លើបណ្តាញទំនាក់ទំនងសង្គម បានបង្ហាញពីកីឡាករប្រដាល់ Manny Pacquiao បានធ្វើដំណើរចូលទៅមើលការប្រកួតកីឡាបាល់បោះ និងបានជួបដោយចៃដន្យជាមួយកីឡាករ Floyd Mayweather ដែលកំពុងអង្គុយទស្សនាការប្រកួតនោះដែរ ។
អ្នកទាំងពីរ បានបង្ហាញការស្វាគមន៍ទៅវិញទៅមក តែកាយវិការរបស់អ្នកទាំងពីរ មើលទៅហាក់ដូចជា កំពុងគ្រហឹមដាក់គ្នា ដោយសារតែពួកគេ គឺជាដៃគូសងសឹកគ្នា ។


គួររំលឹកថា កាលពីពេលថ្មីៗនេះ កីឡាករ Manny Pacquiao បានអះអាងថា គាត់នៅតែចង់ឲ្យមានប្រកួតសងសឹកជាមួយជាមួយដៃគូចាស់ គឺ Floyd Mayweather បន្ទាប់ពីគាត់អាចការពារខ្សែក្រវ៉ាត់ World Welterweight របស់ខ្លួនបាន ។
Pacquiao បាននិយាយថា៖ «ខ្ញុំនៅតែបន្តអាជីពមួយនេះ ហើយបើ Mayweather វិលត្រលប់មកការប្រកួតវិញ ហើយចង់ប្រកួតជាមួយខ្ញុំ នោះខ្ញុំនឹងច្បាស់ជាឈ្នះ។ សូមត្រលប់មកកាន់សង្វៀនវិញមក យើងនឹងប្រកួតគ្នាម្ដងទៀត។»។
Pacquiao បានបន្តថា «ប្រសិនបើគាត់ចង់បញ្ឈប់ការចូលនិវត្តន៍ សូមប្រកាសរឿងនេះអោយច្បាស់ទៅ រួចឡើងប្រកួតជាមួយខ្ញុំ។ ព្រោះខ្ញុំគឺជាជើងឯក ហើយខ្ញុំនឹងមិនប្រកួតជាមួយកីឡាករប្រដាល់ផ្សេងទៀតទេ ខ្ញុំគ្រាន់តែរង់ចាំគាត់មកប្រកួតដណ្តើមខ្សែក្រវ៉ាត់នេះពីខ្ញុំ។»
សូមបញ្ជាក់ផងដែរថា កីឡាករចូលនិវត្តន៍ Floyd Mayweather អាយុ ៤១ឆ្នាំម្នាក់នេះ ក៏បានចូលរួមទស្សនាការប្រកួតរបស់ Manny Pacquiao ជាមួយកីឡាករអាមេរិក Adrien Broner នៅឯទីក្រុង Las Vegas ផងដែរ ៕

សូមទស្សនាវីដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម