អ្នកឧកញ៉ា គិត ម៉េង សំណូមពរពន្ឋដារ សម្រួលដល់ការបង់ពន្ឋនានា
ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសំណូមពរដល់អគ្គនាយកដ្ឋានពន្ឋដារ ឲ្យជួយសម្រួលដល់ការបង់ពន្ឋរបស់បណ្ដាក្រុមហ៊ុននានា ឲ្យសមស្របជាមួយបណ្ដាប្រទេសជិតខាង ដើម្បីឈានដល់ការប្រគួតប្រជែងផ្នែកពាណិជ្ជកម្មកាន់តែប្រសើរ។
ថ្លែងក្នុងសិក្ខាសាលា ស្ដីពីកាតព្វកិច្ចលើប្រាក់ចំណូល និងប្រព័ន្ឋគ្រប់គ្រងអាករលើតម្លៃបន្ថែម ដែលធ្វើឡើងនាថ្ងៃទី ៣១ ខែមករានេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ការបង់ពន្ឋមានសារៈសំខាន់សម្រាប់អ្នកវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ប៉ុន្តែអ្នកឧកញ៉ា គិត ម៉េង បានជម្រុញឲ្យមានការសម្រួលដល់អ្នកបង់ពន្ឋ ដើម្បីពួកគាត់មានលទ្ឋភាពងាយស្រួលក្នុងការបង់ពន្ឋ ខណៈឆ្នាំ២០១៩ គឺជាឆ្នាំដែលប្រគួតប្រជែងធុរកិច្ចដ៏ខ្លាំងក្លា។
ទាក់ទិននឹងបញ្ហានេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ពន្ធដារ បានថ្លែងថា អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចកែប្រែលក្ខខណ្ឌមួយចំនួន ដើម្បីកែទម្រង់ និងបង្កភាពងាយស្រួលដល់អ្នកបង់ពន្ឋ ។
លោក គង់ វិបុល បានលើកឡើងថា ការធ្វើកំណែទម្រង់ បានធ្វើឡើងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីគៀងគរចំណូលពន្ឋឲ្យស្របតាមផែនការ និងយុទ្ឋសាស្រ្តចតុកោណ។ ជាមួយគ្នានេះ លោក គង់ វិបុល ក៏បានកោតសសើដល់សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ថាបានបំពេញតួនាទីយ៉ាងល្អជូនដល់អ្នកវិនិយោគផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍