Connect with us

តើតារាចម្រៀងណាខ្លះ នឹងមានវត្តមានក្នុងកម្មវិធី «សោភ័ណតន្រ្តី CTN » ក្នុងសប្តាហ៍នេះ?

ភ្នំពេញ ៖ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ កាន់តែប្លែក និងសប្បាយរីករាយជាមួយកម្មវិធី «សោភ័ណតន្រ្តី CTN» ដែលប្រមូលផ្តុំទៅដោយតារាចម្រៀងគ្រប់ស្រទាប់ ឡើងមកបកស្រាយនូវបទចម្រៀងពីសម័យដើម ដែលបានបន្សល់ទុកនៅក្នុងទសវត្សរ៍ឆ្នាំ៦០ ។

ផលិតករ បានបង្កើតកម្មវិធី «សោភ័ណតន្រ្តី CTN» នេះឡើង គឺចង់អោយទស្សនិកជន សប្បាយរីករាយ និងរំលឹកដល់ចម្រៀងដែលរៀមច្បងជំនាន់ដើម បានបន្សល់ទុកមកដល់ពេលបច្ចុប្បន្ននេះ ដែលក្នុងនោះ បទខ្លះ មិនទាន់មានអ្នកណាអាចធ្វើដូចនៅឡើយនោះទេ ។ ក្រៅពីនេះ កម្មវិធីនេះ ក៏មានការបកស្រាយនូវប្រវត្តិពិតនៃបទចំរៀងជំនាន់មុន រួមជាមួយនឹងវគ្គ Cover បទចម្រៀងដ៍ពេញនិយមផងដែរ ។

សម្រាប់សប្តាហ៍នេះ កម្មវិធី «សោភ័ណតន្រ្តី CTN» នឹងមានការចូលរួមអំពីសំណាក់តារាកិត្តិយសជាច្រើន ដូចជា ៖ ១.លោក អេឡិច ចាន់ត្រា ២.កញ្ញា មាស ស្រីពេជ្រ (Cover) ៣.លោក វណ្ណ ណារ៉ា (Cover) ៤.អ្នកនាង ប៉ាត់ សុធារ៉ា ៥.កញ្ញា អ៊ុង និមល ៦.កញ្ញា កូឡា រចនា និង លោក សេង តារា អ្នកស្រាវជ្រាវ អត្ថាធិប្បាយវគ្គរឿងពិតនៃបទចម្រៀងនីមួយៗផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមពីក្រុមតារាកំប្លែងនាយ កុយ ដែលនឹងធ្វើអោយកម្មវិធីកាន់តែផ្ទុះសំណើចសើចឥតឈប់ឈរផងដែរ ។
សូមបញ្ជាក់ថា កម្មវិធី «សោភ័ណតន្រ្តី CTN» ធ្វើការផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង១២ថ្ងៃ ដល់ម៉ោង ២រសៀល តាមកញ្ចក់ទូរទស្សន៍ CTN និង Page CTN TV ៕

លោក អេឡិច ចាន់ត្រា

កញ្ញា មាស ស្រីពេជ្រ (Cover)

លោក វណ្ណ ណារ៉ា (Cover)

អ្នកនាង ប៉ាត់ សុធារ៉ា

កញ្ញា អ៊ុង និមល

កញ្ញា កូឡា រចនា

លោក សេង តារា

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • CTN TV
Loading...

ពេញនិយម