Connect with us

អ្នកនាង ផន សុផារី អតីតតារាកំប្លែង CTN ស្រក់ទឹកភ្នែក ពេលបាត់បង់លោកយាយ…

ភ្នំពេញ ៖ ទស្សនិកជន ប្រហែលជានៅចាំបាន តារាកំប្លែង អ្នកនាង ផន សុផារី ជាអតីតតារាកំប្លែងក្នុងក្រុមលោកតា វិចទ័រ របស់ស្ថានីយទូរទស្សន៍ CTN និងជាកូនស្រីរបស់ម្ចាស់ល្ខោនបាសាក់ គឺ លោកស្រី ភី សុគន្ធី ផងដែរ ។
អ្នកនាង ផន សុផារី បានបង្ហោះសារយ៉ាងក្រៀមក្រំ ដោយសារបានបាត់បង់លោកយាយជាទីស្រលាញ់ ហើយ គាត់ពិតជាពិបាកទទួលយកណាស់ សម្រាប់ការបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់គាត់ នាពេលនេះ ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គម អ្នកនាង ផន សុផារី បានសរសេរថា ” កុំខឹងចៅ ចៅអត់ចង់មកចោលយាយទេ ចៅមកជួយជំនួសម៉ាក់ណាយាយ… ចៅជូនដំណើរយាយពីចម្ងាយ…យាយហៅទៀតទេ ។ សូមវិញ្ញាណក្ខន្ធលោកយាយទៅអោយបានសុខ 🙏🏻។ កុំខឹងចៅ ចៅអត់ចង់មកចោលយាយទេ ចៅនៅនឹកលោកយាយរហូត ” ។
ទស្សនិកជន និងអ្នកគាំទ្រអ្នកនាង ផន សុផារី នៅពេលបានអានហើយ ចង់ស្រក់ទឹកភ្នែកតាមគាត់ និងបានធ្វើការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារគាត់ផងដែរ ៕


អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម