Connect with us

កីឡាករ Nantes ពាក់អាវមានឈ្មោះអតីតមិត្តរួមក្រុម Sala ក្នុងការប្រកួតជាមួយក្រុម Saint Etienne

បារាំង៖ កីឡាករ Emiliano Sala និងអ្នកបើកយន្ដហោះលោក David Ibbotson បានបាត់ខ្លួន កាលពីថ្ងៃទី២១ ខែមករា អំឡុងពេលពួកគេធ្វើដំណើរពី Nantes ទៅកាន់ក្លិប Cardiff ។
អារម្មណ៍គោរពសរសើរ ត្រូវបានផ្តល់ឲ្យកីឡាករវ័យ២៨ឆ្នាំរូបនេះ មុនពេលការប្រកួតស្មើ ១ ស្មើ ជាមួយនឹងក្រុម Saint Etienne នៅក្នុង Ligue 1កាលពីថ្ងៃពុធ ។
ក្រុមអ្នកគាំទ្រ បានកាន់ទង់ជាតិអាហ្សង់ទីន និងកន្សែងដែលមានរូប Sala គ្រវី ហើយកីឡាករមកពីភាគីទាំង២ ពាក់អាវយឺតដែលមានរូបរបស់ Sala និងសារ ‘On t’aime Emi’ ដែលមានន័យថា ‘យើងស្រលាញ់អ្នក Emi’ អំឡុងពេលកម្ដៅសាច់ដុំ និងពាក់ស្លាកពណ៌បៃតងនៅដៃ ដែលជានិមិត្តសញ្ញានៃក្តីសង្ឃឹមអំឡុងពេលប្រកួត ៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម