ManUtd និង Bayern Munich កំពុងតែដណ្ដើមគ្នា យកយុវជនឆ្នើមរបស់ Benfica
ព័រទុយហ្គាល់៖ ក្លិបបិសាចក្រហម Manchester United និង Bayern Munich ត្រូវបានឲ្យដឹងថា បានបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅទីក្រុងលីសបោន ដើម្បីសង្កេតមើលស្ថានភាពយុវជនឆ្នើម João Felix របស់ Benfica កាលពីថ្ងៃពុធ។
កីឡាករវ័យ ១៩ឆ្នាំរូបនេះ បានរីករាយក្នុងរដូវកាលដ៏អស្ចារ្យមួយ សម្រាប់ក្លិបកុមារភាពរបស់ខ្លួន ដោយរកបាន ៥គ្រាប់ និង Assists ២គ្រាប់ នៅក្នុងក្របខ័ណ្ឌ Liga NOS ចំនួន ១១ប្រកួត ។
បើយោងតាមសារព័ត៌មាន Independent បានឲ្យដឹងថា ក្រុមបិសាចក្រហម កំពុងពិចារណាលើការទិញ ពេលទីផ្សាដោះដូររដូវក្ដៅបើកទ្វា ខណៈ Bayern ក៏ចាប់អារម្មណ៍លើ Felix ផងដែរ ក្រោយពេលផែនការនាំយក Callum Hudson-Odoi របស់ Chelsea មិនបានសម្រេច។
កីឡាករ Felix បានចាប់ផ្តើមខ្សែបម្រើ ហើយដោយសារតែមានទម្រង់លេងកាន់តែល្អក្រោមការដឹកនាំលោក Bruno Lage ពេលនេះ គេក៏អាចលេងបានទាំងតួនាទីបម្រើប្រយុទ្ធ ឫ ប្រយុទ្ធកណ្ដាលផងដែរ។
ប្រសិនបើក្លិបធំៗចង់បានកីឡាករឆ្មើមរូបនេះ នឹងត្រូវចំណាយលុយ ១២០លានអឺរ៉ូ បន្ទាប់ពី ក្លិបBenfica បានបញ្ជាក់ចំនួនទឹកប្រាក់ទៅក្នុងកិច្ចព្រមព្រៀង ៥ឆ្នាំថ្មីរបស់កីឡាកររូបនេះ កាលពីខែខែវិច្ឆិកា ឆ្នាំ២០១៨៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍