Connect with us

ដឹង​ទេ​ ​ប្រទេស​កម្ពុជា​ ​នឹង​ទទួល​ចំណូល​ពី​វិស័យ​ប្រេងកាត​ប្រមាណ​ជាង​ ​១ពាន់​លាន​ដុល្លារ​

ភ្នំពេញ​ ​៖​ ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​អះអាង​ថា​ ​ប្រទេស​កម្ពុជា​ ​នឹងអាច​ទាញ​យក​ចំណូល​ពី​វិស័យ​ប្រេងកាត​ ​នៅក្នុង​ប្លុក​ ​A​ ​សរុប​ប្រមាណ​ជាង​ ​១ពាន់​លាន​ដុល្លារ​ ​ពោល​ ​ប្រមាណ​ជាង​ ​១០០លាន​ដុល្លារ​ ​ក្នុង​មួយ​ឆ្នាំ​ៗ​។​



​លោក​ ​វង្សី​ ​វិស្សុត​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​លើកឡើង​នៅក្នុង​វេទិកាសាធារណៈ​ ​ស្តី​ពី​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ថវិកា​ឆ្នាំ​ ​២០១៩​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ចំណូល​ដែល​នឹង​ទទួល​បាន​ពី​វិស័យ​ប្រេងកាត​នា​ពេល​ខាងមុខនេះ​ ​អាច​ក្នុងរង្វង់​ជាង​ ​១០០លាន​ដុល្លារ​ ​ក្នុង​មួយឆ្នាំ​ ​។​ ​រាជរដ្ឋាភិបាល​ ​ក៏ដូចជា​ក្រសួងសេដ្ឋកិច្ច​ ​នឹង​យក​ថវិកា​ទាំងនេះ​ ​ប្រើប្រាស់​ក្នុង​វិស័យ​អាទិភាព​សំ​ខាន់​ៗ​ ​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​ ​និង​សង្គម​ ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ​ក្នុងរយៈពេល​យូរអង្វែង​ ​។​

​លោក​ ​វង្សី​ ​វិស្សុត​ ​ថ្លែង​ថា​ ​ចំណូល​ពី​វិស័យ​ប្រេង​ ​នឹង​ត្រូវ​ប្រើប្រាស់​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ ​ដោយ​មិន​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​បើកប្រាក់ខែ​មន្ត្រី​រាជការ​ ​ឬ​ ​ប្រើប្រាស់​ក្នុង​កិច្ចការ​ពុំ​ចាំបាច់​នោះ​ឡើយ​ ​។​

​កាលពី​ឆ្នាំ​ ​២០១៧​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ផ្តល់​សិទ្ធិ​ឲ្យ​ទៅ​ ​ក្រុមហ៊ុន​ ​KrisEnergy​ ​របស់​សឹង្ហ​បុរី​ ​ដើម្បី​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ប្រេង​នៅ​ប្លុក​ ​A​ ​ដែល​នឹង​ទាញ​យក​ដំណក់​ប្រេង​លើ​កបំ​បូង​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ​នៅ​ឆ្នាំ​ ​២០១៩នេះ​ ​។​



​យោង​តាម​កិច្ច​ព្រមព្រៀង​ ​ភាគហ៊ុន​ ​៥ភាគរយ​ ​នៃ​ប្រតិបត្តិ​ការ​ក្នុង​ប្លុក​ ​A​ ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ចំណែក​ក្រុមហ៊ុន​ ​KrisEnergy​ ​កាន់កាប់​ភាគហ៊ុន​ចំនួន​ ​៩៥ភាគរយ​ ​។​

​បន្ថែម​ពីលើ​នេះ​ ​រាជរដ្ឋាភិបាល​ ​នឹង​ទទួល​បាន​ពន្ធ​លើ​ប្រាក់ចំណូល​ ​២៥ភាគរយ​ ​សម្រាប់​រយៈ​ ​ពេល​ ​៥ឆ្នាំ​ដំបូង​ ​រាប់​ចាប់ពី​ឆ្នាំ​ដំបូង​ ​ដែល​មាន​ចំណូល​ជាប់ពន្ធ​ ​និង​ ​៣០ភាគរយ​ ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ ​។​ ​អត្រាពន្ធ​នេះ​ ​នឹង​បន្ត​កើនឡើង​ថែមទៀត​ ​ក្នុងករណី​ក្រុមហ៊ុន​រក​ប្រាក់ចំណេញ​បាន​កាន់តែ​ខ្ពស់​។​



​បើ​តាម​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​បាន​ឲ្យដឹង​ថា​ ​បរិមា​ណ​សក្តា​នុ​ពល​ធនធាន​ប្រេងកាត​ដែល​ត្រូវ​បាន​សិក្សា​រក​ឃើញ​ ​និង​រំពឹង​ទុក​ក្នុង​គម្រោង​ប្រេងកាត​ ​ប្លុក​ ​A​ ​សម្រាប់​ដំណាក់កាល​ដំបូង​ ​1A​ ​និង​ ​1B​ ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ ​អាច​មាន​លើស​ពី​ ​៣០លាន​បារ៉ែល​ ​ដែល​មាន​រយៈពេល​ផលិតកម្ម​ ​៩ឆ្នាំ​ ​ហើយ​អាច​មានលទ្ធភាព​គ្រប់គ្រាន់​ ​ដើម្បី​ជំរុញ​កម្ពុជា​ឲ្យ​ក្លាយជា​ប្រទេស​ផលិត​ប្រេងឆៅ​ផង​ដែរ​នៅពេលអនាគត​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម