មុនថ្ងៃចូលឆ្នាំខ្មែរ ការឆ្លងកាត់ស្ពានជ្រោយចង្វារ នឹងលែងមានការកកស្ទះខ្លាំងទៀតហើយ ព្រោះ…..
ភ្នំពេញ ៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បានដំណើរជួសជុលបានប្រមាណ ៩៣ ភាគរយហើយ ដោយគ្រោងនឹងដាក់អោយប្រើប្រាស់មុនថ្ងៃបុណ្យចូលឆ្នាំខែ្មរខាងមុខនេះ ។
គម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុននេះ ជាហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ហើយគម្រោង បានចាប់ផ្តើមការជួសជុលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Obayashi ជាក្រុមហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និង ក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។
បើតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា គិតត្រឹមដើមឆ្នាំ២០១៩ គម្រោងនេះ សម្រេចបាន៩៣ ភាគរយ គឺលឿនជាងការគ្រោងទុក១៤ ភាគរយ ។
ផ្អែកលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារការអនុវត្តគម្រោងនេះលឿនជាងការគ្រោងទុក ស្ពាននេះ នឹងបើកឲ្យធ្វើចរាចរបណ្តោះអាសន្ន នៅពេលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៩ខាងមុខនេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍