Connect with us

សូម​ប្រយ័ត្ន​ ​ប្រសិនបើ​ចង់​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​ ​ជាពិសេស​ក្រុង​បាងកក​ ​ដោយសារតែ​…​.​

​ប្រទេស​ថៃ​ ​៖​ ​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ ​ប្រចាំ​ប្រទេស​ថៃ​ ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ​ ​ដែល​មានវត្តមានក្នុង​ប្រទេស​ថៃ​ទាំងអស់​ ​មេត្តា​ថែរក្សា​សុខភាព​ ​និង​ ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ពាក់​ម៉ាស​ការពារ​ប្រភេទ​ ​N95​ ​។​



​ការ​អំពាវនាវ​នេះ​ ​បាន​ធ្វើឡើង​ដោយសារតែ​ ​ឥទ្ធិពល​ខ្យល់​កខ្វក់​ ​PM​ ​2.5​ ​នៅ​តំបន់​មួយចំនួន​ក្នុង​ប្រទេស​ថៃ​ ​មានការ​កើនឡើង​ជាលំដាប់​ ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ ​។​ ​ជាមួយ​នេះ​ ​នៅ​ទីក្រុង​បាងកក​ ​និង​ខេត្ត​ជាច្រើន​ ​ដូចជា​ ​ខេត្ត​សា​មុត​ប្រា​កាន​ ​ខេត្ត​សា​មុត​សា​ខន​ ​ខេត្ត​នន្ទ​បុរី​ ​ខេត្ត​ណា​ខ​នប៉ា​ធុម​ជាដើម​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ដល់កម្រិត​គ្រោះថ្នាក់​ ​ដោយមាន​កម្ទេចធូលី​ជាច្រើន​ដែលគេ​ស្គាល់ឈ្មោះ​ថា​ ​PM​ ​2.5​ ​ដែល​ភាគល្អិត​នៃ​ធូលី​ ​មាន​ទំហំ​តូចជាង​ ​2.5​ ​មីក្រូម៉ែត្រ​ ​។​

​PM​ ​2.5​ ​ត្រូវ​បាន​ចាត់ទុកថា​ ​មាន​គ្រោះថ្នាក់​បំផុត​ ​ដោយសារ​ទំហំ​ដ៏​តូច​របស់​វា​ ​អាច​ចូល​ជ្រៅ​ទៅ​ក្នុង​សួត​ ​និង​ប៉ះពាល់​សរីរាង្គ​ផ្សេងទៀត​ ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ ​រាជរដ្ឋាភិបាល​ថៃ​ ​បាន​ប្រកាស​ឲ្យ​សាលារៀន​ ​និង​គ្រឹះស្ថាន​អប់រំ​មួយចំនួន​បិទ​ដំណើរការ​ជា​បណ្តោះអាសន្ន​ ​ក្នុង​គោលបំណង​ការពារ​សុវត្ថិភាព​ ​សុខភាព​របស់​អ្នក​សិស្ស​និស្សិត​ ​ទាំងអស់​ ​។​



​នៅ​ថ្ងៃនេះ​ផង​ដែរ​ ​នាយក​រដ្ឋមន្ត្រី​ថៃ​ ​លោក​ ​ប្រា​យុទ្ធ​ចាន់​អូ​ចា​ ​បាន​ជំរុញ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​បាងកក​ ​ផ្អាក​ការប្រើ​រថយន្ត​ផ្ទាល់ខ្លួន​ ​ហើយ​មក​ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​ ​ដោយ​និយាយ​ថា​ ​ផ្សែង​អ័ព្ទ​ខ្លាំង​ ​ដែល​បាន​គ្រប​ដណ្តប់​លើ​ទីក្រុង​នេះ​ ​គឺ​បណ្តាល​មក​ពី​យានយន្ត​។​



​កាលពី២ថ្ងៃមុន​ ​អាជ្ញាធរ​ក្រុង​បាងកក​ ​ក៏​ចេញ​បទបញ្ជា​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ ​គឺ​បិទ​សាលារៀន​ជិត៤៥០កន្លែង​ ​ស្រប​ពេល​ដែល​ក្រុម​អាជ្ញាធរ​ ​កំពុង​ខំប្រឹង​ប្រែង​ដោះស្រាយ​វិបត្តិ​បរិយាកាស​ផ្សែង​អ័ព្ទ​ពុល​ដែល​បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​។​



​ហេតុផល​ជាច្រើន​ដែល​បង្ក​ឱ្យ​មាន​ផ្សែង​អ័ព្ទ​អាក្រក់​ ​អស់​ពេល​ជា​យូរ​មកនេះ​ ​គឺ​បណ្តាល​មក​ពី​ផ្សែង​ចេញពី​យានយន្ត​ដែល​ធ្វើ​ចរាចរ​ ​ការសាងសង់​ច្រើន​គ្មាន​សណ្តាប់​ធ្នាប់​ ​ការ​ដុត​ស្មៅ​តាម​ស្រែចម្ការ​ ​និង​បរិយាកាស​ពុល​ចេញពី​រោងចក្រ​នានា​នៅ​ទីក្រុង​នេះ​ ​រួម​ទាំង​ផ្សែង​មក​ពី​ការ​បូ​ជ្ញា​សព​ផង​ដែរ​៕​




  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម