កាន់តែងាយស្រួល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដាក់ឲ្យដំណើរការច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូល
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ដាក់ឲ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូល លើលិខិតឆ្លងដែនអេឡិកត្រូនិក ( E-passports ) ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់ការចេញ-ចូលរបស់ពលរដ្ឋខ្មែរ ។
ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារឹទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រើប្រាស់ជាលើកដំបូងប្រព័ន្ធច្រកទ្វារអេឡិចត្រូនិច(E-gates)នេះ នឹងសម្រួលឲ្យអ្នកធ្វើដំណើរតាមច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប ដែលជាប្រជាពលរដ្ឋខ្មែរ ចេញ-ចូល ដោយមិនបាច់ទៅកាន់បញ្ជរដែលមានមន្ត្រីអន្តោប្រវេសន៍ ធ្វើការដូចមួយសព្វមួយដងទេ ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារឹទ្ធ មានប្រសាសន៍បន្តថា ដំណើរការ នៃម៉ាស៊ីននេះ មានភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋយើង គឺគាត់ចំណាយពេលតិច លឿនរហ័ស ជាសេវាដែលធ្វើដោយខ្លួនឯង ហើយប្រព័ន្ធនេះ បង្កលក្ខណៈងាយស្រួលច្រើន ដែលធ្វើឲ្យអ្នកដំណើរជាប្រជាពលរដ្ឋខ្មែរ សប្បាយរីករាយ ក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូល។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារឹទ្ធ បញ្ជាក់ថា ប្រព័ន្ធនេះ មានផលប្រយោជន៍ ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋចេញ-ចូលបានលឿនរហ័ស ក៏បានជួយសមត្ថកិច្ចគ្របគ្រងទិន្ន័យ នៅក្នុងប្រព័ន្ធមួយច្បាស់លាស់ជាពេលមុនផងដែរ ទាំងការផ្ទៀងផ្ទាត់អត្តសញ្ញាណផ្សេងៗ។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការដាក់អោយដំណើរការម៉ាស៊ីនស្វ័យប្រព័ន្ធនេះ គឺអាចជួយដល់អង្គភាព ប៉ុស្តិ៍នគរបាលច្រកទ្វារទាំង២ (ប៉ុស្តិ៍អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប) បានច្រើន ព្រោះដោយសារអត់មានម៉ាស៊ីននេះ គឺអ្នកដំណើរពី២៥-៣០% នៃអ្នកដំណើររួម ដែលជាពលរដ្ឋខ្មែរ ត្រូវការមន្ត្រីជាអ្នកពិនិត្យ រៀបចំនិងផ្តល់សេវាជូន ។ ពេលគាត់ប្រើប្រាស់ម៉ាស៊ីននេះ មន្ត្រី អាចធូរស្រាលបាន២០-៣០% ដោយប្រជាពលរដ្ឋ ចំណាយពេលត្រឹម៥ទៅ៧វិនាទី សម្រាប់អ្នកដំណើរម្នាក់។
ក្នុងការដាក់អោយដំណើរការម៉ាស៊ីននេះ ក៏មានបញ្ហាបន្តិចបន្តួច ដោយមានលិខិតឆ្លងដែន ១ ឬ២ ដែលម៉ាស៊ីនមិនអាន ដោយសារ លិខិតឆ្លងដែននោះ មានបញ្ហាឈិប(Chip) ចាស់ពេក ឬសង្កត់បាក់ ។ល។ ហើយសមត្ថកិច្ច ក៏ត្រៀមបញ្ជរផងដែរ សម្រាប់អ្នកដំណើរដែលជួបបញ្ហាខាងលើផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍