ដំណឹងល្អ ជប៉ុននឹងជួយពង្រឹងសមត្ថភាពបន្ថែម ដល់ពលករកម្ពុជាផ្នែកសំណង់
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១ ខែកុម្ភៈនេះ បានជួបពិភាក្សាការងារជាមួយនឹងលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន ។
នៅក្នុងជំនួបនោះ លោក Yamada បាននាំវិនិយោទុនក្រុមហ៊ុនសំណង់ផ្នែកត្រួតពិនិត្យដីដែលមានក្រុមហ៊ុនជាង ៤០០នៅជប៉ុន ហើយក្រុមហ៊ុននេះ បានសិក្សាលើប្រភេទដី បង្កើតបាតគ្រឹះ មុននឹងសាងសង់ និងយកសំណាកដីធ្វើការពិសោធន៍នៅប្រទេសជប៉ុន។
ក្រុមហ៊ុនសំណង់នេះ ក៏បានបញ្ជូនពលករខ្មែរដែលអាចទៅធ្វើការផ្នែកសំណង់នេះ ជាង៣០០នាក់ហើយ នៅឯប្រទេសជប៉ុន ។ ពលករខ្មែរ នឹងមានជំនាញពិតប្រាកដខាងផ្នែកសំណង់នេះ បន្ទាប់ពីគាត់ទៅធ្វើកម្មសិក្សានៅជប៉ុន ហើយនឹងនាំជំនាញនេះ មកអភិវឌ្ឍវិស័យសំណង់នៅកម្ពុជាវិញ ។ ជាមួយគ្នានេះដែរ លោក Yamada អះអាងថា នឹងធ្វើយ៉ាងណាទាក់ទាញ អ្នកវិនិយោទុនជប៉ុនថ្មីៗឲ្យមកវិនិយោគនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀត។
លោក រដ្ឋមន្ត្រី អ៊ិត សំហេង ពេញចិត្តនូវអ្វីដែលជាការលើកឡើងរបស់លោកប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលណែនាំអ្នកវិនិយោគផ្នែកសំណង់មកកម្ពុជា។
លោក រដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្ននេះ វិស័យសំណង់របស់កម្ពុជា កំពុងមានការរីកចម្រើនខ្លាំង ក្នុងនោះ មានក្រុមហ៊ុនសំណង់របស់ជប៉ុន បានរួមចំណែកក្នុងការអភិវឌ្ឍន៍លើវិស័យសំណង់នេះផងដែរ ។
លោក រដ្ឋមន្រ្តី បានលើកឡើងថា ៖«សំណង់មិនអាចប្រហែសបានទេ ប៉ះពាល់ដល់អាយុជីវិតរបស់មនុស្ស បើបច្ចេកទេសមិនល្អ គឺមានហានិភ័យដល់ជីវិតរបស់មនុស្ស ដូច្នេះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងរៀបចំដំណើរការសាងសង់ អោយទៅតាមបទដ្ឋានស្តង់ដាសំណង់» ។
តាមរយៈជំនួបនោះ អង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានបំណងចង់បង្កើតភូមវិប្បធ៌មខ្មែរមួយនៅប្រទេសជប៉ុន ហើយសង្ឃឹមថាភាគីកម្ពុជា នឹងឯកភាពតាមសំណើនេះ។ ភូមិវប្បធ៌មនេះ ជាការជួបប្រជុំគ្នារវាងប្រជាជនខ្មែរនៅជប៉ុន ក្នុងការធ្វើពិធីបុណ្យផ្សេងៗតាមប្រពៃណី ។ ម្យ៉ាងវិញទៀតសាច់ញាតិពលករ ឬ ពលរដ្ឋខ្មែរអាចទៅជួបប្រជុំនៅទីនោះបាន ដើម្បីបង្ហាញពីវប្បធ៌មរបស់ខ្មែរ។
ឆ្លើយតបទៅនឹងសំណើនេះ លោក រដ្ឋមន្ត្រីបានឯកភាពនូវការបង្កើតភូមិវប្បធ៌មនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជួបជុំសាច់ញាតិរបស់ពលករ និងប្រជាជនខ្មែរទូទៅនៅទីនោះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការ ជាមួយមន្រ្តីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។ ការសហការនេះ គឺដោយសារប្រទេសជប៉ុន បានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្តនៅអំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញនៅជប៉ុន៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍