Connect with us

នាយ​ ​ពាក់​ ​មី​ ​ធ្វើម្ហូប​ពិសេស​មួយ​មុខ​ដើម្បី​លួង​ចិត្ត​ប្រពន្ធ​

​ទោះជា​តារា​កំប្លែង​ដែល​តែងតែ​លេងសើច​ជាមួយ​សិល្បករ​សិល្ប​ការិនី​ ​និង​អ្នកគាំទ្រ​យ៉ាងណាក៏ដោយ​ ​តែងតែ​ធ្វើ​កិច្ចការ​ពិសេស​មួយចំនួន​ដើម្បី​លួង​ចិត្ត​ភរិយា​ដែរ​។​

​តែ​ថ្ងៃនេះ​តារា​កំប្លែង​ប្រចាំ​ ​CBS​ ​នាយ​ ​ពាក់​ ​មី​ ​ត្រូវ​បាន​ភរិយា​ពិន័យ​ដោយ​មិន​ឱ្យ​ចេញពី​ក្រៅ​ផ្ទះ​នោះ​ឡើយ​។​ ​តារា​កំប្លែង​ម្នាក់​នេះ​ ​តែងតែ​សម្តែង​ធ្វើ​តួ​ចារឹក​ខិលខូច​ច្រើនជាង​ចារឹក​ប្តី​ត្រឹមត្រូវ​។​ ​ថ្ងៃនេះ​ក្នុង​ផ្ទះ​បាន​ធ្វើ​រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ​សោះ​ ​ដោយ​ថ្ងៃនេះ​គាត់​ត្រូវ​បាន​ភរិយា​តម្រូវ​ឱ្យធ្វើ​ម្ហូប​ជូន​គ្រួសារ​ពិសារ​។​ ​នាយ​ ​ពាក់​ ​មី​ ​បាន​និយាយ​ថា​៖​ ​«​លើ​លោក​នេះ​ ​តើមាន​ប្តី​ប្រភេទ​នេះ​មាន​ប៉ុន្មាន​នាក់​?​»​ ​ស្រាប់តែ​មាន​អ្នកគាំទ្រ​ចូល​ទៅ​បញ្ចេញមតិ​ថា​៖​ ​«​ប្រពន្ធ​ធ្វើ​ឱ្យ​ ​រាល់ថ្ងៃ​ ​ធ្វើ​ឱ្យ​ប្រពន្ធ​ម្តង​រអ៊ូ​»​ ​។​ ​ចំណែក​ម្ហូប​ដែល​លោក​ពាក់​មី​ ​ធ្វើ​ជូន​ភរិយា​បណ្តូលចិត្ត​របស់​លោក​នោះ​គឺ​ ​«​សា​ឡា​ត់​ម៉ូដឺ​ន​»​ ​ដែល​ជា​ម្ហូប​បែប​អ៊ឺ​រុប​។​ ​មើលទៅ​ម្ហូប​មិនដឹង​ថាត្រូវ​មាត់​ប្រពន្ធ​ឬទេ​ ​ដោយសារ​ប្រពន្ធ​គាត់​នៅ​ធ្វើមុខ​ ​មិនទាន់​ពេញចិត្ត​នៅឡើយ​៕​

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម