Connect with us

តើ​ករណី​ឃាតកម្ម​ក្នុង​ក្រុម​គ្រួសារ​លោក​ ​តុលា​ ​នឹង​វិវដ្ដ​ទៅជា​យ៉ាងណា​?​ ​

​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​នៅក្នុង​ក្រុម​គ្រួសារ​របស់​ ​លោក​ ​តុលា​ ​នៅពេល​នេះ​ប៉ូលិស​កំពុង​ដាក់​កា​រសើប​អង្កេត​យ៉ាង​មមាញឹក​។​
​រឿង​មួយ​នេះ​បាន​កើត​លើ​ជនរងគ្រោះ​កញ្ញា​ស្រី​រ័ត្ន​ដែល​ទើប​ផ្លាស់មក​នៅផ្ទះ​លោក​តុលា​ជា​ ​បងថ្លៃ​ក្នុង​រឿង​បែប​ស៊ើបអង្កេត​មួយ​របស់​ទូរទស្សន៍​ ​CTN​/​MYTV​។​ ​ភាពយន្ត​ភាគ​ទូរទស្សន៍​ ​នេះ​មាន​ចំណងជើង​ថា​៖​ ​«​ឧក្រិដ្ឋជន​»​ ​ដែល​នឹង​ចាប់ផ្តើម​ចាក់​ផ្សាយ​ភាគ​ទីមួយ​របស់​ខ្លួន​នៅ​ថ្ងៃ​ ​សៅរ៍​សប្តាហ៍​នេះ​។​ ​

​តាមរយៈ​ភាគ​ទីមួយ​នៃ​រឿង​ ​«​ឧក្រិដ្ឋជន​»​ ​ទស្សនិកជន​នឹង​បាន​ទស្សនា​ករណី​ឃាតកម្ម​នៅក្នុង​
​គ្រួសារ​លោក​តុលា​ ​ដែល​ឈុត​ឆាក​ក្នុង​សាច់រឿង​នេះ​សុទ្ធសឹងតែ​បង្កប់​នូវ​ការសង្ស័យ​ ​ដល់​ជន​ ​នី​មួយ​ៗ​នៅក្នុង​សាច់រឿង​នេះ​ផ្ទាល់​។​ ​
​ ​ចង់​ដឹង​ថាន​រណា​ជា​អ្នកសម្លាប់​ស្រី​រ័ត្ន​ ​ក្នុង​រឿង​ ​«​ឧក្រិដ្ឋជន​»​កុំ​ភ្លេច​រង់ចាំ​ទស្សនា​ ​រឿង​«​ឧក្រិដ្ឋជន​»​ ​នឹង​ធ្វើការ​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ ​CTN​ ​រៀងរាល់ថ្ងៃ​សៅរ៍​ ​វេលា​ម៉ោង​:​ ​៧យប់​ ​ដល់ម៉ោង​:​ ​៨យប់​ ​និង​ ​MYTV​ ​រៀងរាល់ថ្ងៃ​អាទិត្យ​ ​វេលា​ម៉ោង​:​ ​២ថ្ងៃត្រង់​ ​ដល់ម៉ោង​:​ ​៣ថ្ងៃត្រង់​ ​។​ ​ទស្សនិកជន​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទ១គ្រឿង​ ​គ្រាន់តែ​ចូលរួម​ឆ្លើយសំនួរ​ ​នៅក្នុង​រឿង​ ​«​ឧក្រិដ្ឋជន​»​ ​៕​

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម