កម្មវិធីចុងភៅឯក MasterChef Khmer រកឃើញម្ចាស់ពានរង្វាន់ ៥ម៉ឺនដុល្លារហើយ
ភ្នំពេញ ៖ នៅរាត្រីថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ កម្មវិធីចុងភៅឯកខ្មែរ MasterChef Khmer រដូវកាលទី១ របស់ស្ថានីយទូរទស្សន៍ CTN បានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រ ដែលក្នុងនោះ មានបេក្ខជន កំពូលចំនួន៣រូប បានធ្វើការ ប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញជាទីបំផុត ដើម្បីយកពាន ជាកំពូលចុងភៅឯកMasterChef Khmer ជាមួយនឹងរង្វាន់ជាទឹកប្រាក់ ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នៅទីបំផុតក្នុងចំណោមបេក្ខជនទាំងបី បេក្ខជន ដារ៉ា បានយកឈ្នះ ហុក និង ផានីន ។
សូមជម្រាបថា ដារ៉ា ជាបេក្ខជនម្នាក់ដែលយើងសង្កេតឃើញថា មានបេក្ខជនជាច្រើនតែងតែចង់ប្រកួតប្រជែងជាមួយគាត់យ៉ាងខ្លាំង ដោយសារតែគាត់ ជាបេក្ខជនម្នាក់ដែលមានស្នាដៃលេចធ្លោក្នុងការច្នៃមុខម្ហូបដ៏ល្អ ដែលអាចទាក់ទាញចិត្តគណៈកម្មការទាំង ៣ ។ កន្លងមក ដារ៉ា ក៏ធា្លប់ជាមេក្រុម ដែលបានដឹកនាំក្រុម អោយទទួលបានជ័យជំនះ ក្នុងការប្រកួតជាក្រុមទៀតផង។ ហើយទីបំផុត ដារ៉ា បានក្លាយជាម្ចាស់ពាន MasterChef Khmer រដូវកាលទី ១ នេះ ។
ដោយឡែក បេក្ខជន២នាក់ទៀត គឺ ហុក ជាបេក្ខជនម្នាក់ ដែលមានស្នាដៃចំអិនម្ហូបមិនសូវល្អ ដោយនៅពេលចាប់ផ្តើមកម្មវិធីដំបូង គាត់សឹងតែដើរចេញពីកម្មវិធីជាច្រើនសប្តាហ៍បន្តបន្ទាប់គ្នា ។ ប៉ុន្តែ ដោយភាពខិតខំប្រឹងប្រែងរបស់គាត់ បានធ្វើអោយគាត់ មានការរីកចម្រើនគួរកត់សម្គាល់ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ សឹងតែគ្រប់វិញ្ញាសារប្រកួត ។
ហុក ក៏ធ្លាប់ជាប្រធានក្រុមម្នាក់ ដែលបានលះបង់នូវសិទ្ធិទទួលបានសុវត្ថភាព អោយទៅកូនក្រុម ជំនួស នៅពេលដែលគាត់មិនបានដឹងនាំក្រុមអោយទទួលបានជ័យជំនះ ក្នុងវគ្គប្រកួតជាក្រុម ។
សម្រាប់ ផានីន ជាបេក្ខជនជើងខ្លាំងមួយរូប ក្នុងចំណោមបេក្ខជនទាំង ២៥ ដោយសារតែគាត់ ធ្លាប់ទទួលបានជ័យលាភីល្អ ក្នុងវិញ្ញាសារប្រអប់អាថ៌កំបាំង ហើយអាចចូលទៅក្នុងបន្ទប់ដាក់គ្រឿងផ្សំ ដើម្បីជ្រើសរើសវិញ្ញាសារអោយបេក្ខជនដទៃ ។ ទោះបីជាពេលខ្លះ គាត់ក្លាយជាប្រធានក្រុម ហើយបានដឹកនាំក្រុម មិនទទួលបានជ័យជំនះញឹកញាប់ក៏ដោយ ក៏គាត់ នៅតែជាបេក្ខជនមួយរូប ដែលមានភាពប៉ិនប្រសព្វ ក្នុងការច្នៃម្ហូបខ្មែរ អាស៊ី និង អឺរ៉ុប យ៉ាងស្ទាត់ជំនាញ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍