តោះមកមើល ប្រការគួរ ឬ មិនគួរធ្វើអ្វីខ្លះ នៅពេលចូលឆ្នាំចិន ដើម្បីនាំឱ្យមានសំណាងល្អ
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ ពិធីចូលឆ្នាំថ្មីប្រពៃណីចិន នឹងចាប់ផ្តើម ដែលជាការចូលមកឆ្នាំថ្មី ឆ្នាំកុរ (ជ្រូក) សម្រាប់ពលរដ្ឋចិននៅទូទាំងពិភពលោក ។
ថ្ងៃនេះ MYTV Plus សូមនាំយកនូវជំនឿដែលប្រជាជនចិនភាគច្រើនជឿថា គួរ ឬ មិនគួរធ្វើ ដើម្បីនាំឱ្យមានសំណាង ៖
ចំណុចដែលគួរធ្វើ
- ជូនអាំងប៉ាវ ឬ ទឹកលុយដូចទៅលេខនាំសំណាងរបស់ចិន ដែលមានដូចជាលេខ២ លេខ៦ លេខ៨ និងលេខ៩ ជាដើម ។
- ពិសាអាហារ ដែលនាំឱ្យមានសំណាងនៅមុនថ្ងៃចូលឆ្នាំចិន ដូចជាត្រី ឬ ម្ហូបមួយចំនួន ដូចជាសម្លចាប់ឆាយជាដើម ។
ចំណុចដែលមិនគួរធ្វើ
- ទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីពេទ្យ យំសោក ឬ ធ្វើឱ្យឧបករណ៍មួយចំនួនបាក់បែក
- ជូនអាំងប៉ាវ ដែលមានទឹកលុយក្នុងចំនួនលេខដែលមិនល្អដូចជាលេខ៤ ឬ ១៤ជាដើម ឬជូនកាដូដែលបង្កប់នូវពណ៌ ឬ ពាក្យដែលមិនមានសេរីសួស្តីជាដើម
- ជាពិសេសរឿងមួយទៀតដែលមិនគួរធ្វើ គឺ បោសសំរាមនៅថ្ងៃចូលឆ្នាំ ព្រោះគេមានជំនឿថាបោសចោលនូវសំណាងល្អៗចោលនៅក្នុងថ្ងៃនោះ ៕
- អត្ថបទទាក់ទង :
- Featured
- ពិធីបុណ្យចូលឆ្នាំចិន

Loading...
- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍