ពិតជារំភើបមែនទែន! សាឡិ បានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋចិន នៅទីក្រុងប៉េកាំង
ប្រទេសចិន ៖ ពិតជាមិននឹកស្មានដល់មែន ធុធ សាឡិ ដែលជាកុមារកម្ពុជា ចេះនិយាយដល់១៥ ភាសា បានទទួលការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋចិន ដែលបានចូលរួមពិធីមួយ រៀបចំឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ។ សាឡិ បានទៅដល់ទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះ ក្រោមការរៀបចំពីក្រុមហ៊ុនបុរីមួយ ដើម្បី បង្ហាញជូនដល់ពលរដ្ឋចិនដែលជាអ្នកគាំទ្រសាឡិ ក្រោយពីពួកគេ បានទស្សនាវីដេអូ ដែលបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់សាឡិ ក្នុងការនិយាយភាសារហូតដល់ទៅ ១៥ ។
តាមរយៈរូបភាពវីដេអូ ដែលបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម បានបង្ហាញអោយឃើញពីការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ពលរដ្ឋចិនដែលមកចូលរួមក្នុងកម្មវិធី ជាមួយនឹងការថតរូប អនុស្សាវរីយ៍ជាមួយសាឡិ មើលហើយរំភើបស្រក់ទឹកភ្នែក ។
សូមបញ្ជាក់ថា ធុធ សាឡិ មានអាយុទើបតែ១០ឆ្នាំប៉ុណ្ណោះ កើតក្នុងគ្រួសារមួយ នាខេត្តសៀមរាប ហើយសាឡិ អាចនិយាយបានទៅ១៥ភាសានេះ គឺដោយសារតែគាត់ បានដើរលក់វត្ថុអនុស្សាវរីយ៍តាំងពីតូច អោយភ្ញៀវទេសចរជនបរទេស ដែលមកលេងកម្សាន្តនៅតំបន់អង្គរ ៕
ក្នុងកម្មវិធី សាឡិក ក៏បានសម្តែងជាអ្នកលក់វត្ថុអនុស្សាវរីយ៍ និង ច្រៀងចម្រៀងជាភាសាចិន ដែលធ្វើឱ្យពលរដ្ឋចិន មានការភ្ញាក់ផ្អើលមែនទែន ៕
សូមទស្សនាវីដេអូ៖
- អត្ថបទទាក់ទង :
- Featured
- ពិធីបុណ្យចូលឆ្នាំចិន
- សាឡិ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍