តើ Judge រិទ្ធី និយាយអ្វីខ្លះពីកម្មវិធី Master Chef Khmer?
ប្រិយមិត្តប្រាកដជាបានស្គាល់លោក ស៊ឺ សោភ័ណ្ឌរិទ្ធី ហើយដែលលោកជាគណៈកម្មការក្នុងកម្មវិធី Master Chef Khmer ដែលជាកម្មវិធីដ៏ពេញនិយមទើបតែបញ្ចប់របស់ស្ថានីយទូរទស្សន៍ CTN។ តាម រយៈកម្មវិធី Judge រិទ្ធី តែងតែប្រើពាក្យសម្តីដែលពេលខ្លះអាចធ្វើឱ្យបេក្ខជនឈឺចាប់ ឬ ចុកឈាមក៏មាន។ Judge រិទ្ធី បានប្រាប់មកកាន់ MYTV Plus ថាដំបូងឡើយលោកមិនដែរនឹកគិតថាចង់ក្លាយជាចុងភៅឡើយ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅស្រុកកំណើត គាត់ក៏បានមករាជធានីភ្នំពេញដើម្បីបន្តការសិក្សា។
ពេលមកដល់រាជធានីភ្នំពេញ លោកបានឆ្លៀតពេលធ្វើការនៅភោជនីយដ្ឋានមួយកន្លែង ដែលពេលនោះហើយលោកក៏ចាប់ផ្តើមដាក់ចិត្ត និងបានដាក់គោលដៅសម្រាប់អាជីពជាចុងភៅរបស់គាត់។ លោកក៏បានសម្រេចគោលដៅ ហើយបានសាងស្នាដៃធំៗក្នុងអាជីពរបស់ខ្លួនជាច្រើន ដូចជាបានទទួលដំណែង«មេចុងភៅ»នៅភោជនីយដ្ឋានផ្កាយ ៥ ហើយលោកបានសាងកេរ្តិ៍ឈ្មោះក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈជាច្រើនផងដែរ។ ចំពោះតំណែងជាគណៈកម្មការមួយរូបក្នុងចំណោមគណៈកម្មការទាំង៣រូប របស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក «Master Chef Khmer» លោកមានអារម្មណ៍រីករាយជាពន់ពេកដែលកម្មវិធីនេះបានធ្វើអោយប្រិយមិត្តស្គាល់លោកកាន់តែខ្លាំងជាងមុន។
Judge រិទ្ធី បានបកស្រាយពីការប្រើប្រាស់ពាក្យសម្តីរបស់លោក ដោយលោកបានប្រាប់ថា ការងារជាចុងភៅគឺជាការងារដែលតម្រូវឱ្យមានភាពច្បាស់លាស់ ម៉ឺងម៉ាត់ និងតឹងរឹង ព្រោះវាទាក់ទងនឹងសុខភាពរបស់អ្នកទទួលទាន ដោយលោកបាននិយាយលេងបន្ថែមថា៖ «បើប្រៀបធៀបក្នុងម៉ោងការងារមែនទែនលោកកាចជាងនេះផង»។ ការដាក់ពិន្ទុរបស់គាត់ ផ្អែកលើកត្តា៤យ៉ាងគឺ រសជាតិ ការរៀបចំលម្អ ពេលវេលា និងអនាម័យ។ ខណៈដែលកម្មវិធី Master Chef Khmer រដូវកាលទី១ បានមកដល់ទីបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យនេះ ហើយJudge រិទ្ធី ក៏បានឆ្លៀតពេលសូមអភ័យទោសចំពោះការប្រើប្រាស់ពាក្យពេចន៍ និងកំហុសអចេតនារបស់លោកក្នុងកម្មវិធី ដោយសង្ឃឹមថាប្រិយមិត្តនឹងទទួលយក ហើយរឹតតែគាំទ្រកម្មវិធី Master Chef Khmer។
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍