Connect with us

ស្ថានទូតចិនប្រចាំកម្ពុជាបង្ហោះវីដេអូជូនពរឆ្នាំថ្មីប្រពៃណីចិន

តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានបង្ហោះវីដេអូរយៈពេល ១នាទី ៣០វីនាទីដើម្បី ជូនពរជ័យសិរីសួស្ដីឆ្នាំថ្មីប្រពៃណីចិនដល់ប្រជាជន ក៏ដូចជាប្រជាជនចិននៅប្រទេសកម្ពុជា។
ក្នុងវីដេអូខ្លីដែលបង្ហាញពីប្រពៃណីនៃការចូលឆ្នាំចិន បានសង្កត់ធ្ងន់លើសម្លៀកបំពាក់ថ្មី រសជាតិម្ហូបប្រពៃណីរបស់កន្លែងនីមួយៗ និងទំនៀមទម្លាប់ក្នុងការឆ្លងឆ្នាំខុសគ្នាដែលសុទ្ធសឹង ដែលសុទ្ធសឹងតែនាំមកនូវពរជ័យសិរីសួស្តីគ្រប់ៗគ្នា។ វីដេអូនេះបានបិទបញ្ចប់ដោយពាក្យស្លោក ដែលមានអត្ថន័យថា៖ «ផឹកទឹករួមប្រភពតែមួយ ទទួលស្វាគមន៍បុណ្យចូលឆ្នាំចិនជាមួយគ្នា»៕

វីដេអូ៖

Loading...

ពេញនិយម