Connect with us

ធនាគារ ព្រីនស៍ ម.ក ប្តេជ្ញាចិត្តក្នុងការបោះជំហានឆ្ពោះទៅជាធនាគារជម្រើសទី១ នៅកម្ពុជា

ភ្នំពេញ​ ​៖​ ​ធនាគារ​ ​ព្រីនស៍​ ​ម.ក​ ​បាន​បង្ហាញ​នូវ​ផែនការ​អនាគត​របស់​ខ្លួន​ ​ក្នុងរយៈពេល៥​ ​ឆ្នាំខាងមុខ​ដោយ​ចាប់ផ្តើម​ណែនាំ​ផលិតផល​ថ្មី​ ​រួម​ជាមួយនឹង​ដំណោះស្រាយ​ឌីជីថល​ ​ជូន​ដល់​អតិថិជន​ ​ដើម្បី​បោះជំហាន​ឆ្ពោះទៅ​ជា​ធនាគារ​ជម្រើស​ទី១​ ​នៅ​កម្ពុជា​ ​។​ ​ផែនការ​រយៈពេល៥ឆ្នាំនេះ​ ​ត្រូវ​បាន​បង្ហាញ​ឡើង​ក្នុង​សិក្ខាសាលា​មួយ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​កោះ​ពេជ្រ​ ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ស្ថាប័ន​ ​ដូចជា​ ​លោក​ ​ហ៊ន់​ ​សុ​រចនា​ ​ប្រធាន​នាយក​ប្រតិបត្តិ​,​ ​លោក​ ​ប៊ិន​ ​ដេ​វិន​ ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​អាជីវកម្ម​,​ ​លោក​ ​កែវ​ ​វុឌ្ឍី​ ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ ​នៃ​អគ្គនាយក​ដ្ឋាន​សន​វក​ម្ម​ផ្ទៃក្នុង​ ​និង​លោក​ ​Utpal​ ​Bora​ ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ ​ ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​។​ ​

សម្រាប់​បុគ្គលិក​របស់​ធនាគារ​ ​ព្រីនស៍​ ​ដែល​បាន​ចូលរួម​ជាង​ ​៦០០នាក់​ ​សិក្ខាសាលា​នេះ​ ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ ​ដើម្បី​លើកកម្ពស់​ ​និង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​របស់​ស្ថាប័ន​ ​ក៏ដូចជា​ការយល់​ដឹង​បន្ថែម​អំពី​ទិសដៅ​នៃ​ការអភិវឌ្ឍន៍​របស់​ធនាគារ​ ​។​ ​សិក្ខាសាលា​នេះ​ ​គឺ​ដើម្បី​បុគ្គលិក​របស់​ខ្លួន​បាន​រៀនសូត្រ​ ​ស្វែងយល់​បន្ថែម​ ​ឱ្យ​កាន់តែ​ប្រសើរ​ពី​ការ​វិនិយោគ​ថ្មី​របស់​ធនាគារ​ ​និង​ដើម្បី​បន្ត​អនុវត្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ ​«​ជួយ​ឲ្យ​អតិថិជន​ទទួល​បាន​ជោគជ័យ​ ​តាមរយៈ​ផលិតផល​ ​និង​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​វិជ្ជាជីវៈ​»​ ​។​

សិក្ខាសាលានេះ ក៏រួមបញ្ចូលផងដែរនូវ ការយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់បុគ្គលិកខ្លួនដោយបានរួមបញ្ចូលការផ្តល់អាហារអប់រំផ្លូវចិត្ត ដោយព្រះគ្រូ វិជ្ជរប្បញ្ញោ គូ សុភាព ក្នុងការចែករំលែកបទពិសោធន៍នៃជោគជ័យ និង កម្មវិធីសំនួរចម្លើយជាមួយនឹងលោក ទាង ស្រេង  នាយកប្រតិបត្តិគ្រប់​គ្រង នៃនាយកដ្ឋានធនធានមនុស្ស ក្នុងអំឡុងពេលនៃវគ្គ EXCO COACH ។​ ព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយទៀតនោះ គឺការប្រគល់ពានរង្វាន់បុគ្គលិកឆ្នើម និងសាខាសម្រាប់ឆ្នាំ ២០១៨ ជាមួយនឹងកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ  ២០១៩  ដែលមានការចូលរួមដោយបុគ្គលិកចំនួន ១២០០ នាក់ មកពីក្រុមហ៊ុនចំនួន ១១ ។

សូមរម្លឹកថា ធនាគារព្រីនស៍ ទទួលបានអាជ្ញាប័ណ្ណជាផ្លូវការ ដើម្បីធ្វើប្រតិបត្តិការធនាគារនៅកម្ពុជា  កាលពីថ្ងៃទី ២៥ ខែមករា កន្លងមកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ៕

Loading...

ពេញនិយម