Connect with us

ក្លិប​ ​Manchester​ ​United​ ​អាច​នឹង​ទិញ​យក​ខ្សែប្រយុទ្ធ​ក្រុម​ ​Real​ ​Madrid​ ​ម្នាក់​ក្នុង​តម្លៃ​ ​៧៥លាន​អឺ​រ៉ូ​

​អេស្ប៉ាញ​ ​៖​ ​បិសាច​ក្រហម​ ​Manchester​ ​United​ ​ប្រហែលជា​មិន​អាច​ទាន់​ចុះហត្ថលេខា​លើ​កិច្ចសន្យា​អចិន្ត្រៃយ៍​សម្រាប់​គ្រូបង្វឹក​បាន​នៅឡើយ​ទេ​ ​ប៉ុន្តែ​ពួកគេ​ ​អាច​នឹង​ធ្វើ​រឿង​មួយ​ដ៏​សំខាន់​កំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​ ​នារ​ដូវ​ក្តៅ​ខាងមុខ​ ​។​



​ដូចដែល​ត្រូវ​បាន​គេ​រាយការណ៍​ពីមុន​ ​Manchester​ ​United​ ​មាន​ថវិកា​ផ្ទេរ​កីឡាករ​គ្រប់គ្រាន់​សម្រាប់​ទីផ្សារ​ដោះដូរ​កីឡាករ​ ​ដែល​អាច​ឲ្យ​ពួកគេ​ស្វែងរក​ទិញ​កីឡាករ​កំ​ពូល​ៗ​ ​ប្រសិនបើ​ក្លិប​អាច​រកបាន​។​

​ចំពោះ​ខ្សែប្រយុទ្ធ​ដែល​មើលទៅ​សាកសម​ជាងគេ​នៅពេល​នេះ​គឺ​ ​Karim​ ​Benzema​ ​សមាជិក​ក្រុម​ ​Real​ ​Madrid​ ​។​ ​បើ​តាម​របាយការណ៍​នៅក្នុង​ប្រទេស​អេស្ប៉ាញ​ ​និង​គេហទំព័រ​ ​”​Caughtoffside.com​”​ ​បាន​បង្ហាញថា​ ​កីឡាករ​បារាំង​រូប​នេះ​ ​អាច​មានតម្លៃ​ដល់​ ​៧៥លាន​អឺ​រ៉ូ​ ​បើសិនជា​មានការ​ផ្ទេរ​កើតឡើង​មែន​នោះ​។​



​សម្រាប់​រដូវ​កាល​នេះ​ ​Benzema​ ​ដូចជា​ពិបាក​ក្នុង​ការស្វែងរក​គ្រាប់​បាល់​ក៏​ពិតមែន​ ​ប៉ុន្តែ​វា​អាច​កើតឡើង​ ​ដោយសារ​អតីត​គ្រូបង្វឹក​ ​Zinedine​ ​Zidane​ ​ក៏​តែងតែមាន​ពាក្យ​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​ការ​ចូលមកធ្វើការ​នៅ​ ​Old​ ​Trafford​ ​ផង​ដែរ​ ​។​ ​ដូច្នេះ​ ​ប្រសិនបើ​គាត់​មកកាន់​ទឹកដី​មួយ​នេះ​ ​គាត់​ប្រហែល​អាច​នាំ​យក​ ​Benzema​ ​មក​ជាមួយ​បាន​យ៉ាង​ឆាប់រហ័ស​ ​និង​ងាយស្រួល​បំផុត​។​

​ការ​គ្រោង​ទិញ​យក​ខ្សែរ​ប្រយុទ្ធ​នេះ​ ​គឺ​ ​មក​ពី​ការ​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ ​បែ​លហ្ស៉ិ​ក​ ​Romelu​ ​Lukaku​ ​ដែល​ជាហេតុ​ផល​មួយ​ដ៏​សំខាន់​សម្រាប់​ក្លិប​ ​Manchester​ ​United​ ​ចាំបាច់​ស្វែងរក​កំពូល​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​ដើម្បី​ធ្វើឲ្យ​តំបន់​ប្រយុទ្ធ​កាន់តែ​មុត​ស្រួច​ ​។​ ​ដូច្នេះ​សូមកុំ​មានការ​ភ្ញាក់ផ្អើល​ឲ្យសោះ​ ​ប្រសិនបើ​ ​Benzema​ ​នឹង​ចូលរួម​ជាមួយ​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ ​Manchester​ ​មួយ​នេះ​ ​៕​

19.09.2018 Stade de Suisse Bern , SCHWEIZ , Saison 2018/2019 Herren Fussball UEFA Champions League Gruppenspiel BSC Young Boys Bern – Manchester United ManU Romelu Lukaku (Manchester) *** 19 09 2018 Stade de Suisse Bern SWITZERLAND Season 2018 2019 Men Soccer UEFA Champions League Group match BSC Young Boys Berne Manchester United Romelu Lukaku Manchester.

Loading...

ពេញនិយម