សប្តាហ៍កំពូលស៊យសម្រាប់ក្លិបដែលកំពុងស្ថិតនៅកំពូលតារាងនៃលីគធំ៤
បរទេស÷ វាដូចជារឿងគាប់ជួនពេកហើយ សម្រាប់ក្លិបដែលកំពុងឈរនៅកំពូលតារាងនៃលីគដ៏ធំ៤របស់ពិភពលោក គឺ Bundesliga របស់អាល្លឺម៉ង់, Serie A របស់អ៊ីតាលី, La Liga របស់អេស៉្បាញ និង Ligue 1 របស់បារាំង បែរជាជួបលទ្ធផលមិនសមប្រកបដូចគ្នាក្នុងសប្តាហ៍នេះ ។ ក្លិបទាំងនោះរួមមាន ÷
១. Dortmund គឺជាក្លិបមួយដែលជាគូប្រជែងដ៏ស្វិតស្វាញជាមួយនឹងក្លិបយក្សអាល្លឺម៉ង់ Bayern Munich គឺបានត្រឹមតែសោកស្តាយបន្ទាប់ពីបាននាំមុខក្រុមម្ចាស់ផ្ទះ Frankfurt ១មុនទៅហើយ តែក្រុមម្ចាស់ផ្ទះបានតាមស្មើវិញរហូតដល់ចប់ការប្រកួត ។ ដោយឡែក ក្រុម Bayern Munich បានទទួលបរាជ័យក្រោមថ្វីជើងក្រុម Bayern Leverkusen ក្នុងលទ្ធផល ៣ទល់នឹង១។
២. Juventus ជាក្រុមដែលកំពុងឡើងជើងខ្លាំង បន្ទាប់ពីមានវត្តមានកំពូលកីឡាករព័រទុយហ្គាល Ronaldo និងកំពុងឈរនៅលើគេក្នុងលីគកំពូលអ៊ីតាលី ក៏បានត្រឹមតែលទ្ធផលស្មើគ្នា ៣ទល់នឹង៣ ជាមួយក្រុមភ្ញៀវ Parma ដោយគ្រាប់បាល់តាមស្មើរបស់ក្រុមភ្ញៀវ គឺរកបាននៅនាទី ៩០+៣ ទៅហើយ។
៣. ក្លិបយក្សដែលមានមូលដ្ឋានក្នុងទីក្រុងកាន់តាឡាន់ គឺក្រុម Barcelona ឯណោះវិញ ក៏បានត្រឹមតែខកចិត្តក្នុងផ្ទះខ្លួនឯង បន្ទាប់ពីបានត្រឹមតែស្មើគ្នា ក្នុងលទ្ធផល ២ទល់នឹង២ ជាមួយក្រុមភ្ញៀវ Valencia ។ ក្រុមភ្ញៀវ បាននាំមុខមុន២គ្រាប់ តែសំណាងល្អដែលកំពូលកីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi អាចស្វែងរកគ្រាប់បាល់បានចំនួន ២គ្រាប់តាមពីក្រោយវិញ។
៤. កំសត់អីតែក្រុមកំពូលតារាងនៃលីគកំពូលរបស់ប្រទេសបារាំង គឺក្រុមអ្នកមាន Paris Saint-Germain ដែលដុនដាបជាងគេ គឺបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Lyon ក្នុងលទ្ធផល ២ទល់នឹង១ ។ ក្នុងការប្រកួតនេះ គឺក្រុមភ្ញៀវ Paris Saint-Germain ជាអ្នកបើកការនាំមុខមុនដោយកីឡាករ Angel Di Maria នៅនាទីទី ៧ តែក្រុមម្ចាស់ផ្ទះបានវាយបករហូតយកឈ្នះ ដោយកីឡាករ Dembélé នៅនាទី ៣៣ និង Fekir នៅនាទី៤៩ ។
សូមបញ្ជាក់ផងដែរថា បើទោះជាក្រុមកំពូលនៃលីគទាំងបួន មិនទទួលបានលទ្ធផលល្អក្នុងសប្តាហ៍នេះ ប៉ុន្តែពួកគេ គឺនៅតែឈរនៅលើកំពូលតារាងដដែល ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍